ព័ត៌មានអន្ដរជាតិ
EU ស្វាគមន៍អាណត្តិថ្មីរបស់លោក Assad ដោយបន្ថែមរយៈពេលដាក់ទណ្ឌកម្មលើប្រទេសស៊ីរី
ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប (EU) បានបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរបបស៊ីរីមួយឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ ដោយសារការបន្តបង្ក្រាបរបស់ប្រជាជនស៊ីវិលនៅក្នុងប្រទេស ។

ក្រុមប្រឹក្សាបាននិយាយថា ពួកគេក៏បានដកឈ្មោះមនុស្សដែលបានស្លាប់ចំនួន ៥ នាក់ចេញពីបញ្ជីទណ្ឌកម្មផងដែរ ។ បញ្ជីទណ្ឌកម្មនេះរួមបញ្ចូលទាំងមនុស្ស ២៨៣ នាក់ដែលត្រូវបានកំណត់គោលដៅដោយទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ ខណៈអង្គភាពចំនួន ៧០ ត្រូវបានបង្កកទ្រព្យសម្បត្តិផងដែរ ។
ទណ្ឌកម្មនាពេលបច្ចុប្បន្ន ប្រឆាំងនឹងប្រទេសស៊ីរីត្រូវបានដាក់ក្នុងឆ្នាំ ២០១១ ដើម្បីឆ្លើយតបនឹងការបង្ក្រាបដ៏ឃោរឃៅរបស់ប្រជាជនស៊ីវិលដោយរបបរបស់លោក Bashar al-Assad ។ ពួកគេក៏ផ្តោតលើក្រុមហ៊ុន និងពាណិជ្ជករលេចធ្លោដែលទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនងរបស់ពួកគេជាមួយរបបនេះ និងសេដ្ឋកិច្ចសង្គ្រាមផងដែរ ។

ការដាក់ទណ្ឌកម្មនេះក៏ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយសភាស៊ីរីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានឈ្នះឆ្នោតអាណត្តិ ៧ ឆ្នាំរបស់លោក ជាលើកទី ៤ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២១ ជាមួយនឹងសំឡេង ៩៥.១ ភាគរយ ផ្ទុយពីសំឡេង ៨៨.៧ ភាគរយ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៤ ។
ការដាក់ទណ្ឌកម្មនេះក៏រួមបញ្ចូលទាំងការហាមឃាត់ការនាំចូលប្រេង ការរឹតត្បិតលើការវិនិយោគជាក់លាក់ ការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល នៃប្រទេសស៊ីរីដែលធ្វើឡើងនៅក្នុងសហភាពអឺរ៉ុប និងរឹតត្បិតការនាំចេញលើឧបករណ៍ និងបច្ចេកវិទ្យាដែលអាចត្រូវបានប្រើសម្រាប់ការបង្ក្រាបផ្ទៃក្នុង ក៏ដូចជា ឧបករណ៍ និងបច្ចេកវិទ្យាសម្រាប់ការត្រួតពិនិត្យ ឬការស្ទាក់ចាប់នៃការទំនាក់ទំនងតាមអ៊ីនធឺណិត ឬទូរស័ព្ទជាដើម ។

ការដាក់ទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុបនៅប្រទេសស៊ីរី ត្រូវបានរៀបចំឡើងដើម្បីជៀសវាងផលប៉ះពាល់ណាមួយលើជំនួយមនុស្សធម៌ ដូច្នេះមិនប៉ះពាល់ដល់ការផ្តល់ស្បៀងអាហារ ឱសថ និងឧបករណ៍វេជ្ជសាស្ត្រនោះទេ ។
ក្រុមប្រឹក្សាបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នោះថា សហភាពអឺរ៉ុបរក្សាការអភិវឌ្ឍនៅក្នុងជម្លោះស៊ីរី ស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំ ហើយអាចសម្រេចចិត្តបន្តការដាក់ទណ្ឌកម្ម និងកែប្រែបញ្ជីឈ្មោះបុគ្គល ឬគោលដៅដែលផ្អែកលើការវិវឌ្ឍន៍ជាក់ស្ដែងនៅប្រទេសនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Saudi Gazette
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៨ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


