ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! ជប៉ុន ត្រៀមបរិច្ចាគវ៉ាក់សាំងកូវីដ និងផ្ដល់ថវិកា ៨០០ លានដុល្លារបន្ថែមដល់ COVAX
កាសែតជប៉ុន Mainichi បានរាយការណ៍នៅថ្ងៃពុធនេះថា នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga គ្រោងនឹងសន្យាផ្តល់ថវិកាចំនួន ៨០០ លានដុល្លារបន្ថែមទៀត ដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជា ផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រទេសដែលត្រូវការ ។

គួរបញ្ជាក់ថា លោក Suga នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលកម្មវិធី COVAX តាមអ៊ីនធឺណិត នៅថ្ងៃពុធ ទី ២ ខែមិថុនា នេះ ដែលនឹងមានការចូលរួមពី អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris មហាសេដ្ឋី Bill Gates និងអ្នកតំណាងមកពីក្រុមប្រទេសទាំង ៧ (G7) ។

ទន្ទឹមនោះ មន្ត្រីរដ្ឋាភិបាលជប៉ុន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា កិច្ចប្រជុំកំពូលនេះមានគោលបំណង ដើម្បីបំពេញគម្លាតថវិកាចំនួន ១.៧ ពាន់លានដុល្លារ ហើយគេសង្ឃឹមថា ប្រទេស និងអង្គការនានា នឹងជំរុញការសន្យារបស់ពួកគេ នូវការផ្ដល់ប្រាក់ និងវ៉ាក់សាំង ជាដើម ។
បន្ថែមពីនេះ សមាជិកសភាជប៉ុន ក៏បានជំរុញឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca ដល់កោះតៃវ៉ាន់ ផងដែរ ដែលកំពុងដោះស្រាយជាមួយនឹងការកើនឡើង នៃករណីឆ្លងក្នុងសហគមន៍ ខណៈទើបតែបានចាក់វ៉ាក់សាំងតិចជាង ២ ភាគរយប៉ុណ្ណោះ នៃប្រជាជនចំនួន ២៣.៥ លាននាក់របស់ខ្លួន ។

ស្របពេលជាមួយគ្នានេះ ប្រទេសជប៉ុនមិនមានផែនការភ្លាមៗ ក្នុងការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលខ្លួនមាននៅក្នុងថ្ងៃដៃស្រាប់ឡើយ ហើយបានធានាការផ្គត់ផ្គង់វ៉ាក់សាំង ប្រភេទផ្សេងៗទៀតគ្រប់គ្រាន់ សម្រាប់ប្រជាជនទាំងមូលរបស់ខ្លួន ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសជប៉ុន មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៧៤ ម៉ឺនករណី និងមានអ្នកស្លាប់ ១៣,០៤៨ នាក់ ខណៈមានអ្នកជាសះស្បើយ ៦៨០,៦២១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


