កូវីដ-១៩
យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ របស់ទ្វីបអាហ្រ្វិក កំពុងឈរជើង បន្ទាប់ពីឥណ្ឌាហាមឃាត់ការនាំចេញទៅឲ្យ COVAX យូរទៅៗ
មន្រ្តីសុខាភិបាលកំពូលរបស់ទ្វីបអាហ្រ្វិក បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងរបស់ទ្វីបអាហ្រ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ កំពុងប្រឈមមុខនឹងការពន្យារពេលយ៉ាងខ្លាំង ដោយសារតែការហាមឃាត់ ការនាំចេញរបស់ប្រទេសឥណ្ឌា បន្ទាប់ពីប្រទេសមួយនេះ កំពុងរងការផ្ទុះឡើងវិញ នូវរលកទី ២ នៃជំងឺកូវីដ ១៩ ។
វ៉ាក់សាំង AstraZeneca ផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា គឺជាផ្នែកសំខាន់មួយនៃគំនិតផ្តួចផ្តើមកម្មវិធី COVAX ដែលគាំទ្រដោយ WHO ក្នុងការចែកចាយវ៉ាក់សាំង ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ។

លោក John Nkengasong នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិដ៏អាក្រក់របស់ប្រទេសឥណ្ឌា និងការសម្រេចបញ្ឈប់ ការនាំចេញវ៉ាក់សាំងទាំងអស់ដែលខ្លួនផលិតបាន ប៉ះពាល់យ៉ាងខ្លាំងដល់ការចាក់វ៉ាក់សាំង របស់ទ្វីបអាហ្រ្វិក ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nkengasong បានឲ្យដឹងថា ប្រទេសអាហ្វ្រិកមួយចំនួនបានចាក់វ៉ាក់សាំង AstraZeneca ដែលពួកគេបានទទួល ដោយរំពឹងថានឹងមានការចែកចាយថ្មីៗ សម្រាប់ការចាក់ដូសទី ២ ដល់ប្រជាជនរបស់ពួកគេ ។

លោក Nkengasong បាននិយាយថា ប៉ុន្តែជាលទ្ធផល ប្រទេសទាំងនោះមិនមានវ៉ាក់សាំង AstraZeneca ដើម្បីចាក់ឲ្យប្រជាជនរបស់ពួកគេ នូវដូសទី ២ ឡើយ ។ ទន្ទឹមនោះ លោកក៏បានស្នើឲ្យប្រើវ៉ាក់សាំងផ្សេងទៀតផងដែរ ដោយសារអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា នឹងមានការពន្យាពេលរយៈពេលកាន់តែយូរទៀត” ។
លោកបាននិយាយថា “បណ្តាប្រទេសនានា គួរតែពិនិត្យមើលជម្រើស នៃការប្រើវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែលអាចរកបានតាមរយៈក្រុមការងារ ទទួលការចាក់វ៉ាក់សាំងរបស់សហភាពអាហ្រ្វិក” ។

លោក Nkengasong បានមានប្រសាសន៍ថាទ្វីបនេះមានចំនួនអ្នកឆ្លងចំនួន ៤.៧ លាននាក់ដែលត្រូវបានបញ្ជាក់រាប់បញ្ចូលទាំងការស្លាប់ចំនួន ១២៧,០០០ នាក់ចាប់តាំងពីការផ្ទុះវីរុសដែលមានចំនួន ៣ ភាគរយនៃការឆ្លងសកលនិង ៤ ភាគរយនៃការស្លាប់ទូទាំងពិភពលោក។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ទ្វីបអាហ្វ្រិកមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤.៧ លានករណី និងមានអ្នកស្លាប់ ១២៧,០០០ នាក់ ចាប់តាំងពីការផ្ទុះឡើង នៃរោគរាតត្បាតជាសកលមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ COVAX ផ្ដល់វ៉ាក់សាំងកូវីដ ១០០ លានដូសដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


