ព័ត៌មានអន្ដរជាតិ
ថតស្រាតលើខ្នងដំរី តារាម៉ូដែលម្នាក់រងការរិះគន់
តារាម៉ូដែលទស្សនាវដ្តី Miss Maxim ម្នាក់បានបង្កឲ្យមានភាពចម្រូងចម្រាសដោយសារតែការថតរូបលើខ្នងដំរីមួយក្បាល។
Jessica Rast ត្រូវបានបំផុសគំនិតដោយធម្មជាតិដែលនាងបានឃើញក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីនិងការធ្វើដំណើរបរបាញ់។
ដូច្នេះដើម្បីចាប់យកបទពិសោធន៍ខ្លះៗ នាងបានថតរូបនៅលើសត្វដំរីមួយក្បាល។

នាងពន្យល់ថា “រូបថតនេះត្រូវបានថតយ៉ាងស្ងាមស្ងាត់ មានអ្នកការពារសត្វជួយថតឲ្យខ្ញុំ”។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនៃការធ្វើដំណើរនៅកោះបាលីបានបង្កភាពល្បីល្បាញនៅពេលនាងបង្ហោះវានៅលើបណ្តាញសង្គម។
ការជិះដំរីត្រូវបានថ្កោលទោសដោយអង្គការសុខុមាលភាពសត្វនានាដូចជា Humane Society of the US និង Association of Zoos and Aquariums ជាដើម។

នេះដោយសារតែ សត្វដំរីត្រូវបានរំលោភបំពានជាញឹកញាប់ដើម្បីបង្វឹកពួកគេឲ្យដឹកភ្ញៀវទេសចរ។
ទោះបីជាបែបនេះក៏ដោយ Jessica បាននិយាយការពារការថតនេះហើយបានពណ៌នារូបចម្លាក់ថាជា សិល្បៈ។


នៅលើបណ្តាញសង្គម Instagram តារាម៉ូដែលកាណាដារូបនេះបានសរសេរថា “គ្រាន់តែជាទេពអប្សរព្រៃ។ យើងជាធម្មជាតិ។ នេះគឺជាធម្មជាតិ។ តើអ្នកយល់ថា សិល្បៈនេះគួរឲ្យស្អប់ខ្ពើមមែនទេ?។ សម្រាប់ខ្ញុំ អ្វីៗទាំងអស់គឺសុទ្ធតែជាសិល្បៈ”។
ទោះបីជាការជិះដំរីនេះត្រូវបានថ្កោលទោសដោយអង្គការសត្វជាច្រើនក៏ដោយប៉ុន្ដែការបង្ហោះរបស់តារារូបនេះនៅតែទទួលបានការចុច Like ចំនួន៦,០០០ Like៕


ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


