ជីវិតកម្សាន្ដ
តារាម៉ូដែលចាស់ជាងគេលើលោក ប្រាប់គន្លឹះនាំឲ្យសុភាពល្អ នៅតែរឹងមាំ
Daphne Selfe គឺជាតារាម៉ូដែលជើងចាស់អាយុ ៩៥ ឆ្នាំនៃឧស្សាហកម្មម៉ូដ។ គាត់ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាតារាម៉ូដែលចាស់ជាងគេក្នុងពិភពលោក។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គាត់បានធ្វើការជាមួយម៉ាកសំលៀកបំពាក់ធំៗ បានបង្ហាញមុខក្នុងទស្សនាវដ្តីម៉ូដធំៗ និងបានដើរលើផ្លូវរត់ជាច្រើន។
អតីតតារាម៉ូដែល Daphne Selfe ជឿជាក់ថា សកម្មភាពជាក់ស្តែងមួយចំនួន ដូចជាការញ៉ាំត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណ បានជួយឲ្យនាងមានសុខភាពល្អ ដើម្បីបន្តការងារក្នុងអាជីពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ប៉ុន្តែក៏មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលរួមចំណែកដល់ការធ្វើដំណើររបស់នាងក្នុងការរក្សាភាពរឹងមាំ។
យោងតាម The People បានដកស្រង់សម្ដីរបស់តារាម៉ួដែលវ័យចាស់រូបនេះថា ម្តងម្កាលគាត់ចូលចិត្តស្រាសំប៉ាញមួយកែវ។ ប្រសិនបើវាជាថ្ងៃកំណើតរបស់នរណាម្នាក់ ឬថ្ងៃកំណើតរបស់គាត់ជាដើម។
Daphne Selfe សារភាពថា តែងតែញ៉ាំបានល្អ មិនចាំបាច់តមអាហារ។ ទោះជាយ៉ាងណាក៏ដោយ ការធំឡើងក្នុងសម័យសង្រ្គាមបានបង្ខំនាងឲ្យកំណត់ការទទួលទានអាហារ។ Selfe បាននិយាយថា នាងមិនដែលខ្វល់ខ្វាយពីទម្ងន់របស់នាងឡើយ ប៉ុន្តែសំណាងល្អនាងចូលចិត្តញ៉ាំអាហារដែលមានសុខភាពល្អ។
ដើម្បីរក្សាស្បែកឲ្យស្ថិតក្នុងស្ថានភាពល្អបំផុត អ្នកស្រី Daphne Selfe ប្រើតែផលិតផលពេញនិយមប៉ុណ្ណោះ។ នាងបានកំណត់ច្បាប់បង្ខំខ្លួនឯងឲ្យស្រូបយកវីតាមីន D ឲ្យបានច្រើន ដោយចេញទៅក្រៅជាញឹកញាប់ ហើយតែងតែរីករាយនៅក្រៅផ្ទះ។ អតីតតារាបង្ហាញម៉ូដរូបនេះបានសារភាពថា នាងរក្សាថាមពលវិជ្ជមានដោយសារការស្រឡាញ់សត្វ និងការជប់លៀងម្តងម្កាល៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Li Ziqi បញ្ឆេះភាពចម្រូងចម្រាស ក្រោយប្រាប់ដំបូន្មានប្រឆាំងនឹងការក្លាយជាអ្នកដឹកនាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


