ជីវិតកម្សាន្ដ
ដឹងចំណូលប្រចាំថ្ងៃរបស់កំពូលតារាបង្ហាញម៉ូដ Cara ម្នាក់ៗសឹងដាច់ផ្ងារ
កំពូលតារាម៉ូដែលលំដាប់ពិភពលោក Cara Delevingne ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសរាយការណ៍ថា នាងអាចរកចំណូលបានលើស ៣៦,០០០ដុល្លារអាមរិក ក្នុងមួយថ្ងៃ ដែលប្រាក់ចំណូលរបស់នាងបានមកពីការបង្ហាញម៉ូដ ការសម្ដែង និងការថតស្ពត ស្របពេលដែលមហាជនបានដឹងខ្ទង់ចំណូលនេះ ម្នាក់ៗសឹងដាច់ផ្ងារគ្រប់គ្នា។

យោងតាមគណនីដែលបង្ហាញដោយ Daily Mail កាលពីថ្ងៃសុក្រ ថ្ងៃទី២៥ ខែវិច្ឆិកា សប្ដាហ៍មុន បានបង្ហាញថា តារាស្រីវ័យ ៣០ឆ្នាំរូបនេះបានកើនឡើងតម្លៃនៃក្រុមហ៊ុនរបស់នាង កាលពីនៅឆ្នាំ២០២១ ដែលកាលណោះទ្រព្យសម្បត្តិរបស់នាងមានត្រឹមតែ ២៨លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននាងបានក្លាយជាតារាបង្ហាញម៉ូដដែលរកចំណូលខ្ពស់បំផុតរបស់ចក្រភពអង់គ្លេស ហើយទ្រព្យសម្បត្តិរបស់នាងបានកើនលើស ៥៥លានដុល្លាអាមេរិករ។

គួរបញ្ជាក់ថា Cara Delevingne ជាតារាម៉ូឌែល តារាចម្រៀង និងជាអ្នកសម្តែងដ៏ល្បីល្បាញលំដាប់ទី៣ នៅលើពិភពលោក។ ចាប់តាំងពីបង្ហាញខ្លួនលើកដំបូង នៅអាយុ ១០ឆ្នាំ នាងបានចូលរួមជាមួយនៅក្នុងកម្មវិធីម៉ូដធំៗជាច្រើនដូចជា Dolce & Gabbana, Burberry, Mulberry និង Jason Wu និងធ្លាប់ជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងបញ្ជីស្ត្រីដែលគួរឱ្យស្រឡាញ់បំផុតរបស់ AskMen ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ Cara ដោះអាវកណ្ដាលហ្វូង ផ្អើលកម្មវិធី Met Gala ឆ្នាំនេះ
ចុចអាន៖ ដឹងតម្លៃសំបុត្រចូលមើលការប្រគុំតន្ត្រីរបស់ Taylor Swift ហើយ មហាជនចំហមាត់ធ្លុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


