ព័ត៌មានអន្ដរជាតិ
វៀតណាម បន្ថែមការរឹតត្បិត ទីក្រុងហាណូយ ស្របពេលផ្ទុះឆ្លងកូវីដជាចង្កោមថ្មី
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ទីក្រុងហាណូយរបស់វៀតណាម នឹងពង្រីកការរឹតត្បិតរហូតដល់ថ្ងៃទី ២២ ខែសីហា បន្ទាប់ពីអាជ្ញាធរបានព្រមានការផ្ទុះឆ្លងកូវីដជាចង្កោមថ្មី នៅក្នុងទីក្រុមដែលមានប្រជាជនជាង ៨ លាននាក់មួយនេះ ។
ទីក្រុងហាណូយ ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះបានបញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះ និងបញ្ឈប់រាល់សកម្មភាពមិនចាំបាច់ ប៉ុន្តែការកើនឡើងចំនួនឆ្លងរហូតដល់ទៅ ៣ ដង បានជំរុញឲ្យទីក្រុងនេះ ពង្រីកការទប់ស្កាត់បន្ថែម ខណៈការរឹតត្បិតលើកដំបូងនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍នេះ ។
ទិន្នន័យផ្លូវការបានបង្ហាញថា ទីក្រុងនេះបានរាយការណ៍ករណីឆ្លងថ្មីចំនួន ២១ ករណីនៅថ្ងៃសុក្រនេះ ហើយបានកត់ត្រាករណីឆ្លងសរុបជិត ១,៦០០ ករណី ចាប់តាំងពីចុងខែមេសា ។
បើទោះជាករណីឆ្លងនៅតែមានកម្រិតទាបក៏ដោយ ក៏អាជ្ញាធរត្រូវនៅតែមានការប្រុងប្រយ័ត្ន បន្ទាប់ពីវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងជួយជំរុញករណីឆ្លងនៅទូទាំងប្រទេស ដោយរហូតមកដល់ពេលនេះបានកើនឡើងដល់ ១៨៩,០០០ ករណី ។
ទន្ទឹមនោះ នៅទូទាំងប្រទេសប្រហែលមួយភាគបីនៃទីក្រុង និងខេត្តចំនួន ៦៣ របស់ប្រទេសវៀតណាម ស្ថិតនៅក្រោមការទប់ស្កាត់មេរោគឆ្លងដ៏តឹងរ៉ឹង ខណៈដែលប្រទេសនេះកំពុងតស៊ូប្រយុទ្ធដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញដ៏អាក្រក់បំផុតនេះ ។
ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងរបស់ទីក្រុងហាណូយវិញ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ។ រហូតមកដល់ពេលនេះទីក្រុងហាណូយ បានប្រើប្រាស់វ៉ាក់សាំងកូវីដចំនួន ១.១ លានដូស ហើយមានមនុស្សតែ ៧៤,០០០ នាក់ប៉ុណ្ណោះ បានទទួលការចាក់ពេញ ២ ដូស ។
ស្របពេលជាមួយគ្នានេះ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា មានមនុស្សត្រឹមតែ ៧៨ ម៉ឺននាក់ប៉ុណ្ណោះក្នុងប្រទេសវៀតណាម ទទួលបានការចាក់វ៉ាក់សាំងពេញ ២ ដូស ហើយវាជាចំនួនតិចជាង ១ ភាគរយនៃប្រជាជន ៩៨ លាននាក់របស់ប្រទេសនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


