ព័ត៌មានអន្ដរជាតិ
មកដឹងទំហំទឹកប្រាក់សាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលលោក វ៉ាង យី ត្រៀមសម្ពោធពេលមក កម្ពុជា
លោក វ៉ាង យី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ ក្រៅពីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា លោក វ៉ាង យី ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់ និងទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ។

ទន្ទឹមនោះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីតាំងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ។
ពហុកីឡដ្ឋានដ៏ធំនេះចាប់ផ្ដើមសាងសង់ជាដំណាក់កាលៗ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ហើយបានបញ្ចប់ការសាងសង់ ១០០ ភាគរយកាលពីសីហាកន្លងទៅ ។

ចំណែក ទំហំទឹកប្រាក់ចំពោះការសាងសង់ ពហុកីឡដ្ឋានសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ មួយនេះ ត្រូវបានគេហទំព័រចិន South China Morning Post (SCMP) បង្ហាញឲ្យដឹងថា ចំណាយប្រមាណ ១៦០ លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា ក្រោយចប់បេសសកម្មនៅកម្ពុជា លោក វ៉ាង យី នឹងបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងទៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ ខណៈនេះរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅវៀតណាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


