ព័ត៌មានអន្ដរជាតិ
ថៃ ទទួលភ្ញៀវទេសចរបរទេសសរុប ៤៤,៧៧៤ នាក់ ចាប់តាំងពីបើកប្រទេស
ភ្ញៀវទេសចរបរទេសសរុប ៤៤,៧៧៤ នាក់បានចូលទស្សនាប្រទេសថៃ ចាប់តាំងពីប្រទេសនេះបើកទទួលទេសចរអន្តរជាតិឡើងវិញកាលពីប៉ុន្មានសប្តាហ៍មុន។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពិតជារីករាយនឹងការកើនឡើងនៃចំនួនភ្ញៀវបរទេសនេះ ហើយលោករំពឹងថា ចំនួននឹងបន្តកើនឡើង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើននៅមជ្ឈិមបូព៌ា និងអឺរ៉ុប កំពុងស្នើសុំកន្លែងចុះចតបន្ថែមនៅក្នុងប្រទេសថៃ។
លោកនិយាយថា ចាប់តាំងពីថ្ងៃទី១ខែវិច្ឆិកាមក ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៨បន្ថែមទៀត បានចាប់ផ្តើមជើងហោះហើរឡើងវិញ ទៅនិងមកអាកាសយានដ្ឋានសុវណ្ណភូមិ នាំឲ្យចំនួនជើងហោះហើរសរុបដែលចេញចូលមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់របស់ទីក្រុងបាងកកមួយនេះ កើនដល់២,០០៨ជើង។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៩ កំពុងប្រតិបត្តិការជើងហោះហើរចំនួន៧៩៣ជើង ក្នុងនិងក្រៅអាកាសយានដ្ឋានភូកេតក្នុងខែនេះ ពោលគឺកើនឡើង៣៩% ពីខែតុលា។
ក្នុងចំណោមភ្ញៀវបរទេសទាំង៤៤,៧៧៤នាក់ មាន៣១,៦៦៦នាក់ បានចូលប្រទេសថៃ តាមកម្មវិធី “Test and Go” ខណៈ ១០,៩៦៤ នាក់ ចូលតាមរយៈកម្មវិធី “Sandbox” ទេសចរណ៍ដែលកំពុងដំណើរការនៅក្នុងខេត្តចំនួន១៧។ ទន្ទឹមនឹងនេះ អ្នកទេសចរដែលនៅសល់ចំនួន ២,១៤៤នាក់ត្រូវឆ្លងកាត់រយៈពេលដាក់ឲ្យធ្វើចត្តាឡីស័កកូវីដតាមតម្រូវការ មុនពេលពួកគេត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ។
មានភ្ញៀវបរទេសតែ៥២នាក់ប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលមកដល់ ពោលគឺស្មើនឹងប្រហែល ០,១២% នៃភ្ញៀវទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ