ព័ត៌មានអន្ដរជាតិ
២០២២ នឹងក្លាយជាឆ្នាំក្តៅបំផុតមួយ ក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)
ពិភពលោកប្រហែលជាជួបប្រទះឆ្នាំដ៏ក្តៅបំផុតមួយក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ២០២២ខាងមុខ ដែលនេះគូសបញ្ជាក់ពីក្តីព្រួយបារម្ភអំពីតម្រូវការ ក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុ។

ការិយាល័យព្យាករណ៍អាកាសធាតុ ចក្រភពអង់គ្លេស (Met Office) បាននិយាយកាលពីដើមសប្តាហ៍មុនថា សីតុណ្ហភាពសកលជាមធ្យម ត្រូវបានគេរំពឹងថានឹងមានប្រហែល ១.០៩ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។
ថ្វីបើសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្តិចក្នុងឆ្នាំខ្លះចាប់តាំងពីឆ្នាំ២០១៥មកក៏ដោយ ២០២២នឹងក្លាយជាឆ្នាំទី៨ជាប់ៗគ្នាដែលសីតុណ្ហភាពមានកម្រិតលើ១អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម។

អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា សីតុណ្ហភាពពិភពលោកនឹងបន្តកើនឡើង បើគ្មានការកាត់បន្ថយខ្លាំងក្លានៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទេនោះ។ វានឹងបណ្តាលឲ្យមានបាតុភូតអាកាសធាតុនានាដូចជារលកកម្តៅកាន់តែញឹកញាប់ និងគំរាមកំហែងធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើន ព្រមទាំងផលប៉ះពាល់ដល់ផលិតកម្មអាហារ។
លោក Doug Smith អ្នកជំនាញផ្នែកព្យាករណ៍អាកាសធាតុរបស់ Met Office បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស៊េរីនៃការកើនឡើងសីតុណ្ហភាពជាមធ្យមចាប់តាំងពីឆ្នាំ២០១៥មក បានបង្ហាញឲ្យឃើញពីការប្រែប្រួលសីតុណ្ហភាពដ៏ខ្លាំងក្លានៅទូទាំងពិភពលោក។ ទីតាំងមួយចំនួនដូចជាតំបន់អាក់ទិក បានឡើងកម្តៅច្រើនដឺក្រេចាប់តាំងពីសម័យមុនឧស្សាហកម្មមក។

កិច្ចពិភាក្សារបស់ UN ស្តីពីអាកាសធាតុនាពេលថ្មីៗនេះក្នុងទីក្រុង Glasgow បានព្យាយាមរក្សាដែនកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកត្រឹម ១.៥ អង្សាសេលើសសម័យមុនឧស្សាហកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ Met Office និយាយថា សីតុណ្ហភាពឆ្នាំក្រោយនឹងថយចុះបន្តិចដោយសារឥទ្ធិពលនៃគំរូអាកាសធាតុ La Nina នៅប៉ាស៊ីហ្វិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ថៃ ជាប់ចំណាត់លេខ ៩ នៃសន្ទស្សន៍ហានិភ័យអាកាសធាតុសកល អាក្រក់បំផុតក្នុងប្រទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


