Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជាប់ចំណាត់លេខ ៩ នៃសន្ទស្សន៍ហានិភ័យអាកាសធាតុសកល អាក្រក់បំផុតក្នុងប្រទេស

បានផុស

នៅ

អាកាសធាតុនៅ​ ថៃ ត្រូវបានគេចាត់ទុកថា មានសភាពអាក្រក់ខ្លាំង ដែលប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៩ នៃសន្ទស្សន៍ហានិភ័យអាកាសធាតុសកល ឆ្នាំ២០២១ និង​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ “ព្រឹត្តិការណ៍​អាកាសធាតុ​ខ្លាំង” ចន្លោះ​ឆ្នាំ ២០១០ ដល់ ២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសធាតុ​ដ៏អាក្រក់នេះ បាន​មក​នូវ​ព្យុះ ភ្លើង​ឆេះ​ព្រៃ គ្រោះ​រាំងស្ងួត។ ជាពិសេស​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ក្នុង​រដូវ​ខ្យល់​មូសុង​របស់​ប្រទេស​នេះ ត្រូវ​បាន​គេ​ដឹង​ថា បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ បំផ្លាញ​ទ្រព្យសម្បត្តិ និង​នាំ​ឲ្យ​មនុស្ស​រង​របួស ជួន​កាល​ស្លាប់ក៏មាន។

សន្ទស្សន៍​នេះ​ បាន​នាំមកនូវចាត់​ចំណាត់​ថ្នាក់​ប្រទេស​កំពូល​ទាំង ១០ ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត​ ដោយ​ព្រឹត្តិការណ៍​អាកាសធាតុ​ខ្លាំងដូចជា ៖ ព័រតូរីកូ ,មីយ៉ាន់ម៉ា, ហៃទី, ហ្វីលីពីន ,ម៉ូសំប៊ិក ,បាហាម៉ាស បង់ក្លាដេស ,ប៉ាគីស្ថាន ​ថៃ និង នេប៉ាល់ ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្យុះ​ត្រូពិក ខ្យល់​ព្យុះ និង​ទឹកជំនន់ គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ខូចខាត​បរិស្ថាន​ពិភពលោក​ក្នុង​ឆ្នាំ ២០១៩។ ទាំងនេះ​ទំនង​ជា​លទ្ធផល​នៃ​ការ​កើន​ឡើង​សីតុណ្ហភាព។ ការិយាល័យ​គោលនយោបាយ និង​ផែនការ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​បាន​និយាយ​ថា ប្រទេស​ថៃ​ចាំ​បាច់​ត្រូវ​ធ្វើ​បន្ថែម​ទៀត ​ដើម្បី​កាត់​បន្ថយ​ព្រឹត្តិការណ៍​អាកាសធាតុ​បំផ្លិចបំផ្លាញ​ទាំងនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaige

ចុចអាន៖ថៃ មានសិទ្ធចូល អាល្លឺម៉ង់ លុះត្រាបំពេញលក្ខខណ្ឌនេះ ក្រោយដកចេញពីបញ្ជីប្រទេស មានហានិភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

លោក Netanyahu ទទួលខុសថា អសមត្ថភាពការពារប្រជាជន តែក៏មិនព្រម​ចុះចេញពីតំណែង

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

វៀតណាម បង្ហាញមហិច្ឆិតាធំ ចង់មានមហាសេដ្ឋី ១០ រូបទៀត លេចមុខត្រឹមឆ្នាំ ២០៣០

សេដ្ឋកិច្ច២៤ នាទី មុន

ថៃ និង​វៀតណាម​  ប្រកៀក​ប្រកិត​គ្នា​​លើ​​ដំណែង​លេខ​២​ខាង​​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ពិភព​លោក​

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

១០ប្រទេស ដែល​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ជាង​គេ​ឆ្នាំ​២០២៤

ព័ត៌មានជាតិ៥៨ នាទី មុន

សមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជានឹង​មានលទ្ធភាពទទួលបានហិរញ្ញប្បទានបន្ថែម ក្រោយរដ្ឋាភិបាលដាក់ឱ្យដំណើការគម្រោង REGS

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

នយោបាយ២១ ម៉ោង មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម