ព័ត៌មានអន្ដរជាតិ
គ្រប់គ្នាស្ទើរតែមិនជឿថា ម្ដាយចុងធ្វើដល់ថ្នាក់នេះ ក្រោយឃើញរូបមួយសន្លឹក
ប៉ុន្មានថ្ងៃថ្មីៗនេះ ការស្លាប់របស់ក្មេងស្រីឈ្មោះ VA អាយុ៨ឆ្នាំ រស់នៅក្នុងទីក្រុង ហូជីមិញ បានធ្វើឲ្យសាធារណជនមានការខឹងសម្បាយ៉ាងខ្លាំង។

ខណៈពេលដែលប៉ូលិសកំពុងបន្តស៊ើបអង្កេត និងស្តាប់ការបំភ្លឺពីអ្នកពាក់ព័ន្ធអំពីមូលហេតុនៃការស្លាប់ដ៏សោកសៅរបស់ក្មេងស្រី បញ្ហាជុំវិញជីវិតរបស់ម្តាយចុងឈ្មោះ Vo Nguyen Quynh Trang ក៏ធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ផងដែរ។
នៅឯទីភ្នាក់ងារស៊ើបអង្កេត Quynh Trang មិនត្រឹមតែសារភាពថាបានវាយ VA អំឡុងពេលបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសារភាពផងដែរថា មានទំនាក់ទំនងលួចលាក់ជាមួយលោក T. ដែលឪពុករបស់កុមារី VA នៅពេលគាត់មានប្រពន្ធនិងកូន។ អ្នកទាំងពីរបានស្គាល់គ្នាពេលធ្វើការនៅក្រុមហ៊ុនជាមួយគ្នាក្នុងទីក្រុងហូជីមិញ។

បន្ទាប់ពីប្រពន្ធរបស់លោក T ដឹងរឿង ប្តីប្រពន្ធមួយគូនេះបានលែងលះគ្នាក្នុងខែសីហាឆ្នាំ ២០២០។ ប៉ុន្តែមិនដល់មួយខែផងបន្ទាប់ពីលែងលះប្រពន្ធ លោក T និងនាង Trang បានផ្លាស់ទៅរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅក្នុងផ្ទះល្វែង Saigon Pearl។
បន្ទាប់ពីការសារភាពរបស់ម្តាយចុងបានធ្វើឲ្យមនុស្សជាច្រើនមានការខឹងសម្បានោះ ថ្មីៗនេះ រូបភាពរបស់កុមារី VA ជាមួយឪពុក ដែលបានអបអរថ្ងៃខួបកំណើតរបស់ម្តាយចុង ត្រូវបានអ្នកលេងបណ្តាញសង្គម ចែកចាយព្រោងព្រាត។

ក្នុងរូបថតនោះ កុមារី VA បានកាន់បាច់ផ្កាកុលាបដ៏ធំ ថើបថ្ពាល់ម្តាយចុង ហើយឪពុក អង្គុយក្បែរនោះក៏បានឱប និងថើបមិត្តស្រីរបស់គាត់ផងដែរ។ ក៏មាននំខេករាងបេះដូង ដែលមានពាក្យស្រលាញ់ជាច្រើននៅលើតុទៀតផង។
គេមិនដឹងច្បាស់ថា រូបថតនោះត្រូវបានគេថតនៅពេលណាទេ ប៉ុន្តែបានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍សោកសៅ។ នៅពីក្រោយរូបភាពនៃគ្រួសារដ៏រីករាយ និងសុខដុមរមនាមួយនេះ គឺជាការវាយដំ និងការធ្វើទារុណកម្មដែល ក្មេងស្រីត្រូវស៊ូទ្រាំអស់រយៈពេលជាយូរពី ម្តាយចុង ជាទីស្រឡាញ់របស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kenh 14
ចុចអាន៖ ស្ត្រីវៀតណាម ធ្វើបាបកូនចុងដល់ស្លាប់ ប្រឈមការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


