ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យក្នុងការ សាកល្បងព្រះអាទិត្យសិប្បនិម្មិត ដើម្បីផលិតថាមពល (មានវីដេអូ)
ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានធ្វើការសាកល្បងដោយជោគជ័យលើឧបករណ៍បំប្លែងនុយក្លេអ៊ែរ ដែលអាចផលិតថាមពលស្អាតគ្មានដែនកំណត់នៅថ្ងៃណាមួយ ហើយផលិតកម្តៅបានច្រើនជាងព្រះអាទិត្យមែនទែនទៅទៀត។

ឧបករណ៍នេះដំណើរការនៅកម្រិត ៧០លានដឺក្រេ ពោលគឺក្តៅជាងព្រះអាទិត្យពិតរហូតដល់ទៅ៧ដងឯណោះ។
ដោយមានមូលដ្ឋាននៅទីក្រុងសៀងហៃ ម៉ាស៊ីន Experimental Advanced Superconducting Tokamak (EAST) បានដំណើរការក្នុងរយៈពេលប្រហែល១៧នាទី និង៣៥វិនាទី នៅក្នុងការសាកល្បងចុងក្រោយរបស់វា។ នេះស្ទើរតែបំបែកកំណត់ត្រាពិភពលោកកាលពីមុនរបស់ខ្លួនគឺ១២០លានដឺក្រេ ដែលត្រូវបានកំណត់ជាលើកដំបូងកាលពីឆ្នាំមុនទៅហើយ។

ម៉ាស៊ីន EAST ត្រូវបានគេហៅថា ព្រះអាទិត្យសិប្បនិម្មិត ព្រោះវាប្រើបច្ចេកទេសស្រដៀងគ្នា ដើម្បីផលិតកម្តៅ ដូចជាគ្រាប់បាល់នៃឧស្ម័ន និងប្លាស្មា ដែលឆេះនៅលើមេឃ។
ការបំប្លែងនុយក្លេអ៊ែរប្រកបដោយជោគជ័យនេះ គឺជាគោលដៅយូរអង្វែងរបស់អ្នករូបវិទ្យា និងវិស្វករនុយក្លេអ៊ែរ។

គម្រោង EAST ដែលចិនបានចំណាយប្រាក់ប្រហែល៧០១លានផោន កំពុងធ្វើការដោយអ្នកវិទ្យាសាស្ត្រជាង១០,០០០នាក់។ នេះក៏ព្រោះតែការបំប្លែងនុយក្លេអ៊ែរ អាចជាចម្លើយដើម្បីបំពេញតម្រូវការថាមពលរបស់មនុស្សជាតិ នាពេលអនាគត។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាទិត្យសិប្បនិម្មិតនេះ មិនបង្កើតកាកសំណល់គ្រោះថ្នាក់ដូចស្ថានីយថាមពលនុយក្លេអ៊ែរបច្ចុប្បន្នដែរ ហើយវាមិនបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរដូច Chernobyl ឬ Fukushima ទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


