ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងបដិសេធ លោក ពូទីន បានសន្យាឈប់ធ្វើសមយុទ្ធនៅជិតអ៊ុយក្រែន 
វិមានក្រឹមឡាំងបានបដិសេធកាលពីថ្ងៃអង្គារ៍ថា លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានសន្យាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលថា រុស្ស៊ីលែងធ្វើសមយុទ្ធនៅជិតប្រទេសអ៊ុយក្រែនចាប់ពីឥឡូវនេះ។
លោក ម៉ាក្រុង ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទជាមេដឹកនាំកំពូលរបស់ប្រទេសលោកខាងលិចទីមួយដែលបានជួបប្រធានាធិបតីរុស្ស៊ី គិតចាប់តាំងពីទីក្រុងមូស្គូបានដាក់ពង្រាយកម្លាំងទ័ពជាង១០ម៉ឺននាក់នៅព្រំដែនជាប់អ៊ុយក្រែន។

ប្រាប់អ្នកកាសែតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ពូទីន និងលោក ម៉ាក្រុង មិនបានទម្លាយអ្វីទេនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីបារាំងម្នាក់បាននិយាយទាំងយប់ថា លោក ពូទីន បានសន្យាឈប់ធ្វើសមយុទ្ធថ្មីនៅជិតព្រំដែនអ៊យក្រែនចាប់ពីឥឡូវនេះ។
មន្ត្រីក៏បាននិយាយថា លោក ពូទីន បានសន្យាដកកម្លាំងទ័ពរុស្ស៊ីចេញពីប្រទេសបេឡារុស្សនៅពេលចប់សមយុទ្ធដែលគ្រោងធ្វើចុងខែនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា របាយការណ៍ដែលលើកឡើងថា ឈប់ធ្វើសមយុទ្រនៅជិតអ៊ុយក្រែននោះគឺមិនត្រឹមត្រូវទេ។
លោក Peskov បន្តថា លោក ពូទីន ក៏មិនបានសន្យាថ្មីណាមួយអំពីថាតើ នៅពេលណាដែលកងទ័ពរុស្ស៊ីចាកចេញពីប្រទេសបេឡារុស្ស។ ពួកគេត្រូវបានរំពឹងវិលត្រឡប់ទៅបន្ទាយវិញនៅរុស្ស៊ីនៅពេលណាមួយ បន្ទាប់ពីធ្វើសមយុទ្ធ ប៉ុន្តែគ្មាននរណាម្នាក់បាននិយាយថា ពួកគេនឹងស្ថិតនៅបេឡារុស្សនោះទេ។

ការិយាល័យវិមាន Elysee របស់លោក ម៉ាក្រុង ដូចជាមានប្រតិកម្មតបវិញពីការលើកឡើងរបស់មន្ត្រីបារាំងកាលពីថ្ងៃអង្គារ៍ ដោយនិយាយថា មន្ត្រីរូបនោះកំពុងលើកឡើងពីចំណុចដែលត្រូវបានពិភាក្សាគ្នាដោយលោក ម៉ាក្រុង និងលោក ពូទីន ជាងជាងការសន្យាថ្មីជាក់លាក់ណាមួយរបស់មេដឹកនាំរុស្ស៊ី។
លោក ម៉ាក្រុង បានការពារបេសកកម្មរបស់លោកថាជាផ្នែកជួយការពារមិនឲ្យវិបត្តិកាន់តែធ្លាក់ចុះបន្ថែមទៀត។ លោកប្រាប់អ្នកកាសែត បន្ទាប់ពីបានទៅដល់ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារ៍ថា លោកមិនបានរំពឹងសូម្បីមួយវិនាទីដែល លោក ពូទីន នឹងធ្វើសម្បទានឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


