ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បដិសេធការចោទប្រកាន់របស់អាមេរិកថា កងទ័ពប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការប្រកាស
របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ក្នុងការសម្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពី ៥ឆ្នាំមុន។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២២ ខែមីនា បានថ្កោលទោសចំពោះការប្រកាសរបស់សហរដ្ឋអាមេរិកថា៖ “ប្រាសចាកពីការពិត” និងថា មីយ៉ាន់ម៉ាមិនដែលចូលរួមក្នុងអំពើប្រល័យ
ពូជសាសន៍ ហើយក៏គ្មានចេតនាប្រល័យពូជសាសន៍ដែរ ដែលបំផ្លាញជាតិទាំងមូល ឬមួយផ្នែក ជាតិសាសន៍ សាសនា ឬក្រុមផ្សេងទៀតឡើយ។
នេះគឺជាប្រតិកម្មឆ្លងតបបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែមីនា បានប្រកាសជាផ្លូវការថា អំពើហិង្សាលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា គឺជាអំពើប្រល័យពូជសាសន៍ និងនិយាយថា មានភស្តុតាងច្បាស់លាស់នៃការប៉ុនប៉ងសម្លាប់ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Anthony Blinken បានថ្លែងពីការសម្លាប់ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបណ្តាលឱ្យមនុស្សរាប់លាននាក់ទៀតភៀសខ្លួនចេញពីប្រទេសនេះ ដោយបានសម្រេចថា សមាជិកកងទ័ពមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា៕
ប្រែសម្រួល៖ សំអាន
ប្រភព៖ Matichon
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»