ព័ត៌មានអន្ដរជាតិ
បង់ក្លាដេសចាប់ផ្ដើមបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកោះដាច់ស្រយាល ទោះមានការប្រឆាំងក៏ដោយ
នាវាកងទ័ពជើងទឹកបង់ក្លាដេសបានដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ១,៦០០ នាក់ទៅកាន់កោះដាច់ស្រយាលមួយនៅឈូងសមុទ្របេងហ្គាល់នៅថ្ងៃសុក្រ ទោះបីមានការត្អូញត្អែរពីក្រុមជនភៀសខ្លួន និងក្រុមមនុស្សធម៌ក៏ដោយ ។
ប្រទេសបង់ក្លាដេសនិយាយថា វាគ្រាន់តែជាការផ្លាស់ជនភៀសខ្លួនដែលមានឆន្ទៈទៅកាន់តំបន់កោះ Bhasan Char ហើយវានឹងបន្ធូរបន្ថយភាពចង្អៀតណែនណាន់តាន់តាប់នៅក្នុងជំរុំដែលមានប្រជាជនរ៉ូហ៊ីងយ៉ាជាង ១ លាននាក់ ។
ប៉ុន្តែជនភៀសខ្លួន និងបុគ្គលិកមនុស្សធម៌និយាយថា ជនរ៉ូហ៊ីងយ៉ាមួយចំនួនត្រូវបានបង្ខំឲ្យធ្វើដំណើរទៅកាន់កោះ Bhashan Char ដែលជាកោះងាយរងគ្រោះដោយទឹកជំនន់ដែលបានផុសចេញពីសមុទ្រកាលពី ២០ ឆ្នាំមុន ទាំងដែរមិនមានឈ្មោះក្នុងបញ្ជី ។
មន្ត្រីកងនាវាចរម្នាក់បាននិយាយថា ជនរ៉ូហ៊ីងយ៉ាបានជិះទូកចំនួន ៧ គ្រឿងដោយមានការផ្គត់ផ្គង់ចំនួន ២ គ្រឿងបន្ថែមទៀតដែលបានចេញពីកំពង់ផែ Chittagong ភាគខាងត្បូង ។
លោក Ismail Wolff ប្រធានក្រុមសិទ្ធិមនុស្ស Fortify បាននិយាយថា “ជនភៀសខ្លួនមិនគួរត្រូវបានផ្លាស់ទេដរាបណារាល់បញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ត្រូវបានដោះស្រាយ ហើយការព្រមព្រៀងដែលបានផ្តល់ជូនត្រូវបានធានា” ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ខ្លួនបានសម្ភាសជាមួយគ្រួសារចំនួន ១២ ដែលមានឈ្មោះក្នុងបញ្ជី ប៉ុន្តែមិនបានស្ម័គ្រចិត្តទៅនោះទេ ។
បុគ្គលិកជំនួយពីរនាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា ជនភៀសខ្លួនបានរងសម្ពាធពីមន្រ្តីរដ្ឋាភិបាលដែលបានប្រើការគំរាមកំហែង និងការផ្តល់ប្រាក់ និងអ្វីផ្សេងទៀតដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យទៅកោះនេះ ។
ជនភៀសខ្លួនជាង ៣០០ នាក់ត្រូវបានគេនាំទៅកាន់កោះនេះកាលពីដើមឆ្នាំ បន្ទាប់ពីនៅសមុទ្រជាច្រើនខែក្នុងការប៉ុនប៉ងភៀសខ្លួនចេញពីបង់ក្លាដេស ។ ក្រុមសិទិ្ធមនុស្សនិយាយថា ពួកគេត្រូវបានគេប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ហើយបានតវ៉ាអំពីការរំលោភសិទ្ធិមនុស្ស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ប៉ូលិសបារាំងបោសសម្អាតមនុស្សជាង ២ ពាន់នាក់ចេញពីជំរំជនភៀសខ្លួនបណ្តោះអាសន្ននៅជិតទីក្រុងប៉ារីស
ចុចអាន ៖ ឆេះតង់ក្នុងជំរំជនភៀសខ្លួនប្រទេសក្រិកបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


