ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីហ្សាម៉ាអ៊ីកទូលរាជវង្សអង់គ្លេសថា ប្រទេសចង់បានឯករាជ្យ
នាយករដ្ឋមន្ត្រីប្រទេសហ្សាម៉ាអ៉ីក លោក Andrew Holness បានទូលព្រះអង្គម្ចាស់ William និងមហេសី Kate របស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកចង់បាន«ឯករាជ្យ» និងដោះស្រាយបញ្ហាដែលមិនទាន់ដោះស្រាយ មួយថ្ងៃបន្ទាប់ពីអ្នកតវ៉ាបានអំពាវនាវឲ្យចក្រភពអង់គ្លេសបង់ប្រាក់សំណងសម្រាប់ទាសភាព។

ស្វាមី និងមហេសីរបស់រាជវង្សអង់គ្លេសបានយាងទៅដល់ប្រទេសហ្សាម៉ាអ៉ីកកាលពីថ្ងៃអង្គារ៍ដែលជារាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសអតីតអាណានិគមអង់គ្លេស ប៉ុន្តែបានប្រឈមនឹងការចោទសួរជាសាធារណៈនៃកេរ្តិ៍ដំណែលរបស់ចក្រភពអង់គ្លេស។
ក្នុងព្រះរាជសុន្ទរកថាមួយនៅល្ងាចថ្ងៃពុធ ព្រះអង្គម្ចាស់ William មិនបានឆ្លើយតបទៅនឹងការអំពាវនាវឲ្យដកចេញព្រះមហាក្សត្រិយ៍ Elizabeth ដែលជាព្រះអយ្យិការបស់ព្រះអង្គម្ចាស់ពីប្រមុខរដ្ឋហ្សាម៉ាអ៉ីកឡើយ។
ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ និងមហេសីបានកើតមានឡើង បន្ទាប់ពីប្រទេសកោះ Barbados បានក្លាយជាសាធារណៈរដ្ឋជិត៤ខែមកហើយដោយបានដកព្រះមហាក្សត្រិយ៍ Elizabeth ចេញពីតួនាទីជាប្រមុខរដ្ឋ ដែលបានធ្វើឲ្យប្រទេសហ្សាម៉ាអ៊ីកចាប់ផ្តើមសិក្សាដែរ។
លោកនាយករដ្ឋមន្ត្រី Holness បាននិយាយអំឡុងពេលថតរូបជាមួយនឹងព្រះអង្គម្ចាស់ William និងព្រះនាង Kate ថា ៖«នៅទីនេះមានបញ្ហាដូចដែលព្រះអង្គម្ចាស់ជ្រាបហើយគឺមិនទាន់ដោះស្រាយ»។
«ប៉ុន្តែហ្សាម៉ាអ៉ីកដូចឃើញស្រាប់ហើយគឺជាប្រទេសមួយដែលមានមោទកភាពខ្លាំង… ហើយយើងខ្ញុំនឹងផ្លាស់ប្តូរ។ ហើយយើងខ្ញុំមានបំណងបំពេញមហិច្ឆតាពិតប្រាកដរបស់ពួកយើងក្នុងការទទួលបានឯករាជ្យ ជាប្រទេសអភិវឌ្ឍ និងរុងរឿងពេញលេញ»។
មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ៍នៅខាងក្រៅគណៈកម្មការជាន់ខ្ពស់អង់គ្លេសនៅទីក្រុង Kingston ដោយបាននាំគ្នាច្រៀងចម្រៀងប្រពៃណី Rastafarian និងបានលើកបដាដែលសរសេរពាក្យ “seh yuh sorry”ដែលជាភាសាអ្នកស្រុកក្នុងការជំរុញឲ្យចក្រភពអង់គ្លេសសុំទោស។

នៅក្នុងព្រះរាជសុន្ទរកថាមួយនៅគេហដ្ឋានរបស់អគ្គទេសាភិបាលដែលចូលរួមដោយលោក Holness និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ព្រះអង្គ William ក៏បានឈប់រយៈពេលខ្លីដើម្បីធ្វើការសុំទោសចំពោះទាសភាព ទោះជាព្រះអង្គមានបន្ទួលថា ព្រះអង្គឯកភាពនឹងព្រះរាជប្រកាសរបស់ព្រះបិតារបស់ព្រះអង្គថា «ភាពឃោរឃៅគួរឲ្យរន្ធត់នៃទាសភាពបានប្រឡាក់ក្នុងប្រវត្តិសាស្ត្ររបស់យើងជារៀងរហូត»។
ព្រះអង្គម្ចាស់ William ដែលជាជួរទី២នឹងព្រះរាជបល្ល័ង្គអង់គ្លេស ក៏បានសម្តែងទុក្ខព្រួយយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ននៃទាសភាពដែលព្រះអង្គមានបន្ទួលថា មិនគួរមាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


