ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន
តាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃពុធទី៣ខែកក្កដា ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅភាគឦសានតំបន់ការ៉ាប៊ីន ហើយពេលនេះ កំពុងហោះសំដៅទៅវាយប្រហារប្រទេសហ្សាម៉ាអ៊ីក ដោយនាំឲ្យមានការប្រកាសអាសន្ននិងជម្លៀសមនុស្សរាប់ម៉ឺននាក់។
ឥទ្ធិពលនៃព្យុះនេះ បានសម្លាប់មនុស្សចំនួន៦នាក់នៅការ៉ាប៊ីន ជាពិសេសវាបំផ្លាញផ្ទះសឹងតែ៩០%ទៅហើយនៅលើកោះមួយ ដែលស្ថិតក្នុងប្រជុំកោះ Grenadines។
ត្បិតតែក្រុមអ្នកព្យាករអះអាងថា Beryl ហាក់ថមថយកម្លាំងបន្តិចមែននៅរាត្រីថ្ងៃពុធ ប៉ុន្តែពួកគេព្រមានថា ព្យុះសង្ឃរានេះ នៅតែបង្កគ្រោះថ្នាក់បំផុតក្នុងនាមជាព្យុះប្រភេទ៤ ពេលបោះពួយឆ្លងកាត់ប្រទេសហ្សម៉ាអ៊ីកនៅថ្ងៃព្រហស្បតិ៍ និងធ្វើដំណើរឆ្លងកាត់ប្រជុំកោះ Cayman នៅថ្ងៃសុក្រ។
កាលពីយប់ថ្ងៃអង្គារ ព្យុះនេះស្ថិតនៅចម្ងាយប្រហែល៤៨០គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានី ឃីងស្តូន នៃប្រទេសហ្សាម៉ាអ៊ីក ជាមួយនឹងកម្លាំងខ្យល់បក់ឈានដល់កម្រិតកំពូល២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រុមមន្ត្រីនៅទីនោះ បានចេញការព្រមានឲ្យប្រជាពលរដ្ឋទាំងឡាយ ត្រូវត្រៀមខ្លួនទប់ទល់ឲ្យបានល្អព្រោះថា ព្យុះនេះនឹងហោះសំដៅមកចំ ព្រមទាំងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗទៀតផង។
ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីហ្សាម៉ាអ៊ីកលោក Andrew Holness បានបង្ហោះសារលើបណ្តាញសង្គម X ថា “ខ្ញុំជំរុញដល់ប្រជាជនហ្សាម៉ាអ៊ីកទាំងអស់ សូមស្តុកទុកស្បៀងអាហារ ថ្មពិល ទៀន និងទឹកស្អាត រក្សាទុកលិខិតស្នាមសំខាន់ៗឲ្យបានល្អ កាប់ដើមឈើ ឬរបស់របរទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិរបស់អ្នកឲ្យហើយ”។
សូមបញ្ជាក់ថា ព្យុះសង្ឃរាកាចសាហាវចុងក្រោយបំផុត ដែលវាយប្រហារភាគអាគ្នេយ៍តំបន់ការ៉ាប៊ីន គឺ Ivan កាលពី២០ឆ្នាំមុន ដែលបានសម្លាប់មនុស្សសរុប១២៤នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះសង្ឃរា Idalia វាយប្រហាររដ្ឋ Florida ពេញទំហឹង បង្កការបំផ្លិចបំផ្លាញ និងបណ្តាលឲ្យមនុស្សស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា