ព័ត៌មានអន្ដរជាតិ
សមាជិកសភាអង់គ្លេសម្នាក់លាឈប់ ក្រោយមើលរឿងអាសអាភាសក្នុងសភា
សមាជិកសភាមួយរូបពីគណបក្សអភិរក្សរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson គឺ លោក Neil Parish កាលពីថ្ងៃសៅរ៍បាននិយាយថា លោកនឹងលាឈប់ បន្ទាប់ពីទទួលស្គាល់ពីការបានមើលរឿងអាសអាភាសពីរដងក្នុងសភា។

លោក Parish បានប្រាប់សារព័ត៌មាន BBC ថា លើកទី១លោកបានមើលឃើញដោយចៃដន្យនៅពេលលោកបានព្យាយាមរុករកត្រាក់ទ័រកសិកម្ម ប៉ុន្តែលើកទី២គឺលោកបានមើលដោយចេតនាតែម្តង។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Johnson មួយរយៈពេលចុងក្រោយនេះជួបនឹងរឿងអាស្រូវជាបន្តបន្ទាប់ មុនពេលមានការបោះឆ្នោតក្នុងស្រុកដ៏សំខាន់។ ប៉ុន្មាន សប្តាហ៍កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីខ្លួនឯងក៏ទើបតែត្រូវបានពិន័យពីបទបំពានច្បាប់កូវីដ-១៩កាលពីឆ្នាំ២០២០ ហើយប្រឈមនឹងការស៊ើបអង្កេតជុំវិញបទចោទប្រកាន់ថាតើលោកបានបំភាន់សភាអំពីការជួបជុំជប់លៀងនៅ Downing Street។
កាលថ្ងៃសៅរ៍ លោក Parish បានទទួលស្គាល់ថា ឥរិយាបថរបស់លោកនៅក្នុងសភាគឺខុសទាំងស្រុង។ «ស្ថានភាពគឺថា ខ្ញុំពិតជាហួសចិត្តណាស់ វាជាឡានត្រាក់ទ័រដែលខ្ញុំកំពុងរកមើល។ ហើយខ្ញុំក៏ចូលទៅវេបសាយមួយទៀតដែលមានឈ្មោះស្រដៀងគ្នា។ ហើយខ្ញុំក៏បានមើលបន្តិច ដែលខ្ញុំមិនគួរមើលសោះ»។
«ឧក្រិដ្ឋកម្មដ៏ធំបំផុតរបស់ខ្ញុំគឺថា ពេលមួយទៀត ខ្ញុំក៏បានចូលមើលជាលើកទី២។ ហើយនោះជាចេតនាតែម្តង»។ លោកបាននិយាយ និងចាត់ទុកថា ជាពេលឆ្គួត និងខុសទាំងស្រុង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


