ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិយាយថា ទាហានអ៊ុយក្រែនជិត៧០០នាក់ទៀតបានចុះចាញ់
កាលពីថ្ងៃពុធម្សិលមិញ រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ទាហានអ៊ុយក្រែនជិត៧០០នាក់ទៀតបានចុះចាញ់នៅទីក្រុង Mariupol ដែលគ្រប់គ្រងដោយរុស្ស៊ី បន្ទាប់ពីបានចុះចាញ់ជាង២៥០នាក់កាលពីថ្ងៃអង្គារ៍ ទី១៧ ខែឧសភា។

អ៊ុយក្រែនបានបញ្ជាឲ្យកម្លាំងទ័ពរបស់ខ្លួននៅទីក្រុង Mariupol ដាក់អាវុធចុះចាញ់ ប៉ុន្តែលទ្ធផលចុងក្រោយនៃការប្រយុទ្ធគ្នាហូរឈាមនៅតែមិនអាចដោះស្រាយបាន។
ទោះជាយ៉ាងណា មេបញ្ជាការកំពូលៗរបស់អ៊ុយក្រែនដែលឈរជើងចុងក្រោយនៅរោងចក្រដែក Azovstal ក្នុងទីក្រុងកំពង់ផែ Mariupol កំពុងស្ថិតនៅខាងក្នុងរោងចក្រនៅឡើយ។ នេះបើយោងតាមមេដឹកនាំក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីក្នុងតំបន់គ្រប់គ្រងគឺលោក Denis Pushilin ដែលត្រូវបានកាសែត DNA ស្រងសំដីកាលពីថ្ងៃពុធ។
មន្ត្រីអ៊ុយក្រែនក៏មិនបាននិយាយអ្វីជុំវិញកម្លាំងទ័ពរបស់ខ្លួនដែលចុះចាញ់ទាំងនោះដែរ។ អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Oleksandr Motuzaynik បានប្រាប់សន្និសីទកាសែតថា ៖«រដ្ឋកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះកម្លាំងទ័ពរបស់ពួកយើង។ ព័ត៌មានណាមួយទៅកាន់សាធារណៈអាចគ្រោះថ្នាក់ដល់ដំណើរការ»។

កាលពីថ្ងៃអង្គារ៍ ទី១៧ ខែឧសភា អ៊ុយក្រែនបានបញ្ជាក់ថា ទាហានរបស់ខ្លួនជាង២៥០នាក់បានដាក់អាវុធចុះចាញ់រុស្ស៊ី ប៉ុន្តែមិនបាននិយាយថា តើនៅមានទាហានប៉ុន្មាននាក់ទៀតស្ថិតនៅខាងក្នុង។
កាលពីថ្ងៃពុធ រុស្ស៊ីបាននិយាយថា ទាហានអ៊ុយក្រែន៦៩៤នាក់ទៀតបានចុះចាញ់ដែលសរុបបានកើនឡើងដល់៩៥៩នាក់ហើយ។ ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះវីដេអូពីអ្វីដែលខ្លួនបាននិយាយថា ទាហានអ៊ុយក្រែនដែលរបួសកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានចុះចាញ់នៅរោងចក្រ Azovstal។
អភិបាលក្រុង Mariupol លោក Vadym Boichenko បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាកបាទក្រហម និងអង្គការសហប្រជាជាតិកំពុងពិភាក្សាគ្នា ប៉ុន្តែលោកមិនបាននិយាយលំអិតទេ។

Mariupol ជាទីក្រុងធំជាងគេបំផុតដែលរុស្ស៊ីដណ្តើមបានគ្រប់គ្រងពីអ៊ុយក្រែនរហូតដល់ពេលនេះ ហើយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានប្រកាសពីជ័យជម្នះដ៏កម្រសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួនដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


