Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​​នឹង​​​ហាម​​បង្រៀន​​សៀវភៅ​«សង្គ្រាម​ និង​​សន្តិភាព»​របស់​​អ្នក​​និពន្ធ​​ Tolstoy​

បានផុស

នៅ

សៀវភៅ​«សង្គ្រាម និង​សន្តិភាព (War and Peace)» ក៏​ដូច​ជា​ស្នាដៃ​ផ្សេង​ៗ​ទៀត​របស់​អ្នក​និពន្ធ​​​ Leo Tolstoy ដែល​ត្រូវ​បាន​គិត​ពី​ការ​លើក​តម្កើង​យោធា​រុស្ស៊ី​នឹង​ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​បង្រៀន​នៅ​សាលា​រៀន​អ៊ុយក្រែន។

ស្នាដៃដែលទទួលស្គាល់ជាអន្តរជាតិរបស់​អ្នក​និពន្ធ​ Tolstoy ក៏ដូច​ជា​​សៀវភៅបុរាណរុស្ស៊ីផ្សេងទៀត​ត្រូវ​បានហាមឃាត់ក្នុងប្រទេសអ៊ុយក្រែនជាយូរមកហើយមុនពេលមានជម្លោះបច្ចុប្បន្ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Andrey Vitrenko ​អនុរដ្ឋ​មន្ត្រី​អប់រំ​អ៊ុយក្រែន​លើក​ឡើង​ថា  ៖«ទាំងអស់នេះនឹងត្រូវបានដកចេញទាំងស្រុងពីអក្សរសិល្ប៍បរទេស។ ជាក់​ស្តែង សៀវភៅ«សង្គ្រាម និង​សន្តិភាព» នេះ​នឹង​លែង​ត្រូវ​បាន​បង្រៀន​នៅ​អ៊ុយក្រែន​ទៀត​ហើយ»។ 

លោក​បញ្ជាក់​ថា ក្រសួង​អប់រំ​​​នឹង​​ធ្វើ​ការ​លើ​បញ្ជី​​​ចុង​ក្រោយ​នៃ​ស្នាដៃ​​របស់​អ្នក​និពន្ធ​រុស្ស៊ី Leo Tolstoy ​ដែល​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​កម្មវិធី​សិក្សា។

ការ​លើក​ឡើង​របស់​លោក បន្ទាប់​ពី​​មាន​សេចក្តី​ប្រកាសកាល​ពី​ខែ​មុន​របស់​ក្រសួង​វប្បធម៌ និង​គោល​នយោបាយ​ព័ត៌មាន​​ធ្វើ​កិច្ច​ការ​លើ​អក្សរសិល្ប៍​«ការ​ជំរុញ​ឃោសនា​​រុស្ស៊ី​​»​នឹង​ត្រូវ​​​ដក​ចេញ​ពី​បណ្ណាល័យ​អ៊ុយក្រែន និង​ត្រូវ​បាន​ដាក់​ជំនួស​​វិញ​ដោយ​សៀវភៅ​អ៊ុយក្រែន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម