ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង តែងតាំងបេសកជននុយក្លេអ៊ែរជា រដ្ឋមន្ត្រីការបរទេស និងជា ស្ត្រីដំបូងបំផុតរបស់ប្រទេស
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា អតីតអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Choe Son Hui ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូងបំផុតរបស់ប្រទេសកូរ៉េខាងជើង ។

លោកស្រី Choe ដែលជាសមាជិកដ៏យូរលង់នៃក្រុមចរចានុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកូរ៉េ ដែលបានចាប់ផ្ដើមពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមិថុនា និងត្រូវបានដឹកនាំផ្ទាល់ដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។
KCNA បានរាយការណ៍ថា ការតែងតាំងលោកស្រី Choe គឺដោយសារតែទីក្រុងព្យុងយ៉ាងមានបំណងជំរុញការគាំទ្រដល់យោធាកូរ៉េខាងជើង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវការពារជាតិដើម្បីរក្សាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅលើឧបទ្វីបកូរ៉េ ។

យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ស្នាដៃចុងក្រោយរបស់លោកស្រី Choe គឺជាសេចក្ដីថ្លែងការណ៍ទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ពោលលោកស្រីបានទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ “គោលនយោបាយអរិភាព” របស់ខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលរួមមានសមយុទ្ធរួមគ្នាជាមួយទីក្រុងសេអ៊ូលជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន កំពុងចាញ់សង្គ្រាម ព្រោះតែ រុស្ស៊ី មានកាំភ្លើងធំច្រើនជាង ១០ ទៅ ១៥ ដង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


