ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងចាញ់សង្គ្រាម ព្រោះតែ រុស្ស៊ី មានកាំភ្លើងធំច្រើនជាង ១០ ទៅ ១៥ ដង
លោក Vadym Skibitsky អនុប្រធានផ្នែកចារកម្មយោធារបស់អ៊ុយក្រែនបាននិយាយថា “ឥឡូវនេះអ៊ុយក្រែនកំពុងចាញ់សង្គ្រាម ដោយសារតែរុស្ស៊ីមានកាំភ្លើងធំច្រើនជាងអ៊ុយក្រែនរហូតដល់ទៅ ១០ ទៅ ១៥ ដងឯណោះ ហើយដៃគូលោកខាងលិចបានផ្តល់អាវុធឲ្យយើងប្រហែល ១០ ភាគរយប៉ុណ្ណោះនៃអាវុធដែលពួកគេមាន” ។

លោកបានប្រាប់កាសែត The Guardian ក្នុងបទសម្ភាសន៍ថ្មីៗនេះថា អាយុជីវិតរបស់អ៊ុយក្រែនអាស្រ័យទៅលើការផ្ដល់អាវុធបន្ថែមទៀតរបស់បណ្ដាប្រទេសលោកខាងលិច ដោយសារតែបច្ចុប្បន្នជាសង្គ្រាមកាំភ្លើងធំ ។
លោក Skibitsky បាននិយាយថា “ក្នុងមួយថ្ងៃៗអ៊ុយក្រែនប្រើប្រាស់គ្រាប់បាញ់រាប់ពាន់គ្រាប់ ហើយភាពជោគជ័យរបស់យើងកំពុងពឹងផ្អែកលើការផ្គត់ផ្គង់ពីលោកខាងលិច ហើយបើមានការយឺតយ៉ាវនោះ យើងនឹងចាញ់សង្គ្រាមរុស្ស៊ីហើយ” ។

កន្លងមក អ៊ុយក្រែនធ្លាប់បានជំរុញឲ្យបណ្តាប្រទេសលោកខាងលិចផ្តល់អាវុធរយៈចម្ងាយឆ្ងាយដើម្បីការពារប្រឆាំងនឹងកាំភ្លើងធំរបស់រុស្ស៊ីនៅតំបន់ Donbas ភាគខាងកើត ដែលជាបន្ទាយដ៏សំខាន់នៃជម្លោះរយៈពេល ១៥ សប្តាហ៍ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្លាស់ទីលំនៅ ។
បច្ចុប្បន្នកងកម្លាំងរុស្សី និងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងតំបន់ Donbas ភាគខាងកើត ជាពិសេសនៅក្នុងទីក្រុង Severodonetsk ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅភាគខាងកើត ហើយវាក៏ការសម្រេចជោគវាសនារបស់តំបន់ Donbas ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ រុស្ស៊ី បន្ថែមមីស៊ីលបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រខ្មៅ ត្រៀមបាញ់ទៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


