ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សម្រេចចិត្ត ដកខ្លួនចេញពី ស្ថានីយ៍អវកាសអន្តរជាតិ ក្រោយឆ្នាំ ២០២៤ (មានវីដេអូ)
រុស្ស៊ី នឹងដកខ្លួនចេញពីគម្រោងស្ថានីយ៍អវកាសអន្តរជាតិ (ISS) ជាមួយប្រទេសលោកខាងលិច ក្រោយឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃអង្គារទី២៦ខែកក្កដា ដោយប្រធានថ្មី នៃទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី គឺលោក Yury Borisov។

លោក Borisov បានប្រាប់លោកប្រធានាធិបតី Vladimir Putin ក្នុងអំឡុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងថា ទីក្រុងមូស្គូ មានបំណងបំពេញកាតព្វកិច្ចរបស់ខ្លួនទាំងអស់ ចំពោះដៃគូបរទេស ជាផ្នែកមួយនៃគម្រោង ISS ប៉ុន្តែការសម្រេចចិត្តដកខ្លួនចេញពីស្ថានីយ៍នេះក្រោយឆ្នាំ២០២៤ ត្រូវបានធ្វើឡើង។
ប្រធានទីភ្នាក់ងារអវកាសរូបនេះបានបន្ថែមថា “ខ្ញុំគិតថានៅពេលនោះ យើងនឹងចាប់ផ្តើមដាក់ស្ថានីយគន្លងអវកាសរបស់រុស្ស៊ី ឲ្យចូលរួមជាមួយគេដែរ”។

យោងតាមចក្ខុវិស័យរបស់លោក Borisov, ការហោះហើរក្នុងលំហអាកាសរបស់រុស្ស៊ី គួរតែជាផ្នែកនៃកម្មវិធីវិទ្យាសាស្ត្រជាប្រព័ន្ធ ដូច្នេះបេសកកម្មនីមួយៗ នឹងផ្តល់ចំណេះដឹងថ្មីៗដល់ប្រទេសរុស្ស៊ី។
អតីតប្រធាន Roscosmos លោក Dmitry Rogozin បានព្យាករណ៍ថា គម្រោង ISS ដែល NASA គ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០៣០ នឹងត្រូវដួលរលំនៅពេលនោះ លុះត្រាតែចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានបណ្តាក់ទុកក្នុងការជួសជុលរបស់វា។

លោកបានចង្អុលបង្ហាញថា កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថានីយ៍នេះនៅក្នុងគន្លងគោចរ លែងមានប្រសិទ្ធភាពសម្រាប់ប្រទេសរុស្ស៊ីទៀតហើយ ដោយសារតែបរិយាកាសភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។
ISS ត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ ១៩៩៨ ជាកិច្ចប្រឹងប្រែងរួមដោយទីភ្នាក់ងារអវកាសរុស្ស៊ី អាមេរិក ជប៉ុន កាណាដា និងអឺរ៉ុប។
វាត្រូវបានបែងចែកជាផ្នែករុស្ស៊ី និងអាមេរិក ខណៈផ្នែកចុងក្រោយត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងអ្នកចូលរួមផ្សេងទៀតនៃគម្រោងនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្ហាញថា កម្លាំងយោធារបស់ខ្លួន នៅតែខ្លាំង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


