ព័ត៌មានអន្ដរជាតិ
កងទ័ពតៃវ៉ាន់ ប្រកាសត្រៀមធ្វើសង្គ្រាម ជាមួយ ចិន
យោធាតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះនិយាយថា កងកម្លាំងរបស់ខ្លួនកំពុងប្រុងជើងការ និងតាមដានយ៉ាងដិតដល់នូវសមយុទ្ធរបស់ចិន។
ក្រសួងការពារជាតិសង្កត់ធ្ងន់ថា ខ្លួននឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការត្រៀមខ្លួនធ្វើសង្រ្គាម ប៉ុន្តែមិនស្វែងរកការបង្កសង្រ្គាមទេ និងមិនធ្វើអាកប្បកិរិយាបង្កភាពតានតឹង និងជម្លោះឡើយ។
តៃវ៉ាន់ បានធ្វើសមយុទ្ធការពារជនស៊ីវិលក្នុងករណីមានសង្គ្រាម ហើយបានរៀបចំកន្លែងការពារខ្លួនពីការវាយប្រហារអាកាស នៅទូទាំងកោះនេះ។
ក្រសួងនិយាយថា អាកប្បកិរិយាមិនសមហេតុផលរបស់ប្រទេសចិន មានគោលបំណងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន រំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្រសួងការពារជាតិតៃវ៉ាន់ ក៏បាននិយាយផងដែរថា កងទ័ពជាតិរបស់ខ្លួននឹង រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ហើយពង្រឹងការសម្របសម្រួលដើម្បីទប់ស្កាត់ការឡើងកម្តៅនៃស្ថានភាពសន្តិសុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


