Connect with us

ព័ត៌មានអន្ដរជាតិ

៧០ ភាគរយនៃអាវុធលោកខាងលិច ដែលបញ្ជូនទៅអ៊ុយក្រែន គឺមិនបានធ្លាក់ដល់ដៃកងទ័ពទេ (មានវីដេអូ)

បានផុស

នៅ

ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធាក្នុងកម្រិតមិនធ្លាប់មានពីមុនមកដល់អ៊ុយក្រែននោះ របាយការណ៍របស់ CBS News នាពេលថ្មីៗនេះបានបង្ហាញថា មានតែអាវុធលោកខាងលិចប្រហែល ៣០% ប៉ុណ្ណោះ ដែលបានទៅដល់សមរភូមិជួរមុខនៅប្រទេសអ៊ុយក្រែន។ របាយការណ៍នេះ ក៏បានលើកឡើងផងដែរអំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធកាកសំណល់ អំពើពុករលួយ និងការរកប្រាក់ចំណេញពីទីផ្សារងងឹត។

សហរដ្ឋអាមេរិក បានអនុម័តជំនួយផ្នែកសេដ្ឋកិច្ច និងយោធាក្នុងទំហំទឹកប្រាក់ជាង៥៤ពាន់លានដុល្លារ ដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈមក ខណៈចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធាជិត ៣ពាន់លានដុល្លារ ហើយសហភាពអឺរ៉ុប បានចំណាយប្រាក់ ២.៥ពាន់លានដុល្លារបន្ថែមទៀត លើអាវុធ សម្រាប់ទីក្រុងកៀវ។

សព្វាវុធ ដូចជាកាំភ្លើង និងគ្រាប់បែកដៃ រហូតដល់មីស៊ីលប្រឆាំងរថក្រោះ និងប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ បានយកចេញពីឃ្លាំងអាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែន ដោយភាគច្រើនចូលទៅទីនោះ តាមរយៈប្រទេសប៉ូឡូញ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន CBS News បានបង្ហាញក្នុងសប្តាហ៍នេះថា ការបញ្ជូនសព្វាវុធទាំងនេះ កម្រនឹងប្រព្រឹត្តទៅដោយរលូនណាស់។

លោក Jonas Ohman ស្ថាបនិកអង្គការមានមូលដ្ឋាននៅប្រទេសលីទុយអានី ដែលផ្គត់ផ្គង់ឲ្យយោធាអ៊ុយក្រែនបានប្រាប់បណ្តាញសារព័ត៌មានអាមេរិកថា “អ្វីៗទាំងអស់នេះ បានឆ្លងកាត់ព្រំដែន ហើយបន្ទាប់មកមានអ្វីមួយកើតឡើង។ ៣០% នៃជំនួយ បានឈានទៅដល់គោលដៅចុងក្រោយរបស់វា។ ការផ្តល់សព្វាវុធឲ្យបានទៅដល់កងទ័ព គឺជាប់ពាក់ព័ន្ធនឹងបណ្តាញដ៏ស្មុគ្រស្មាញដូចជាអ្នកអំណាច អ្នកឧកញ៉ា និងតួអង្គនយោបាយ”។

ស្របពេលជាមួយគ្នានោះ លោកស្រី Donatella Rovera ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការលើកលែងទោសអន្តរជាតិបានប្រាប់ CBS ថា “ពិតជាមិនមានព័ត៌មានថា ជំនួយនឹងទៅទីណាឡើយ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺថា ប្រទេសមួយចំនួនដែលកំពុងបញ្ជូនអាវុធ ហាក់ដូចជាមិនគិតថា វាជាទំនួលខុសត្រូវរបស់ពួកគេ ក្នុងការដាក់យន្តការត្រួតពិនិត្យឲ្យបានរឹងមាំនោះទេ”។

ទីក្រុងកៀវបានទទូចថា ខ្លួនតាមដានរាល់សព្វាវុធដែលឆ្លងកាត់ព្រំដែនរបស់ខ្លួន ខណៈលោក Yuri Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រាប់កាសែត Financial Times កាលពីខែមុនថា របាយការណ៍ផ្ទុយពីនេះអាចជាផ្នែកនៃសង្គ្រាមព័ត៌មានរបស់រុស្ស៊ី ដើម្បីបំបាក់ទឹកចិត្តដៃគូអន្តរជាតិពី ការផ្តល់អាវុធឲ្យអ៊ុយក្រែន។

យ៉ាងណាក្តី មន្ត្រី​នៅ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ចេញការព្រមាន។ ប្រភពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានប្រាប់ CNN កាលពីខែមេសាថា ទីក្រុងវ៉ាស៊ីនតោនស្ទើរតែមិនដឹងសោះ នូវអ្វីដែលកើតឡើងចំពោះអាវុធទាំងនោះ នៅពេលអាវុធចូលដល់អ៊ុយក្រែន។

ចំណែកទីភ្នាក់ងារ Europol បានអះអាងថា សព្វាវុធទាំងនេះមួយចំនួន បានធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋកម្មនៅក្នុងសហភាពអឺរ៉ុប ខណៈរដ្ឋាភិបាលរុស្ស៊ីបានព្រមានថា អាវុធបានធ្លាយទៅដល់តំបន់មជ្ឈិមបូព៌ាឯណោះ។

អ៊ុយក្រែន ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសពុករលួយបំផុតមួយលើពិភពលោក ដោយទទួលបានពិន្ទុ ១២២ក្នុង១៨០ លើសន្ទស្សន៍អំពីអំពើពុករលួយឆ្នាំ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី សម្លាប់អ្នកជាតិនិយមអ៊ុយក្រែជិត ៥០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម