ព័ត៌មានអន្ដរជាតិ
តើដ្រូន Kamikaze របស់អ៊ីរ៉ង់ ដែលរុស្ស៊ី ប្រើដើម្បីវាយប្រហារទីក្រុង កៀវ អស្ចារ្យកម្រិតណា? (មានវីដេអូ)
កាលពីដើមសប្តាហ៍នេះ ប្រទេសរុស្ស៊ីបានបើកការវាយលុកអ៊ុយក្រែនជាថ្មីម្តងទៀត ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) អត្តឃាត “kamikaze” ជាហេតុបង្កភាពចលាចលក្នុងទីក្រុង កៀវ។

អភិបាលក្រុង កៀវ លោក Vitali Klitschko បាននិយាយថា សព្វាវុធដែលផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់ប្រភេទ Shahed-136 នេះ ចំនួន២៨គ្រឿង បានបាញ់ស្រោចលើរដ្ឋធានី។

ជាមួយនឹងរយៈចម្ងាយហោះហើរបានជាង ៩៦៥គីឡូម៉ែត្រ, ដ្រូនផ្ទុកគ្រឿងផ្ទុះនេះ អាចហោះឆ្វែលពីលើគោលដៅបានរយៈពេលជាច្រើនម៉ោង មុនបើកការវាយប្រហារដោយផ្ទាល់ទៅលើទាហានសត្រូវ យានយន្ត ឬអគារ ដែលបណ្តាលឲ្យមានការផ្ទុះ។
កន្លងមក អ៊ីរ៉ង់បានបដិសេធផ្តល់អាវុធដល់រុស្ស៊ី ថ្វីបើប្រធានឆ្មាំបដិវត្តន៍របស់ខ្លួន បានអួតអាងអំពីការផ្តល់សព្វាវុធដល់ប្រទេសមហាអំណាចកំពូលៗរបស់ពិភពលោក ក៏ដោយ។

ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ដ្រូន Shahed-136 “kamikaze”៖
- ប្រភេទអាវុធ៖ យានគ្មានមនុស្សបើក (UAV)
- ដាក់ឲ្យដំណើរការតាំងពី៖ ឆ្នាំ២០២១
- ផលិតនៅ៖ ប្រទេស អ៊ីរ៉ង់
- ក្រុមហ៊ុនផលិត៖ HESA (Iran Aircraft Manufacturing Industries Corporation)
- ទម្ងន់៖ ១៩៩ គីឡូក្រាម
- ក្បាលគ្រាប់៖ ៣៦ គីឡូក្រាម
- ប្រវែង៖ ៣ម៉ែត្រកន្លះ
- ប្រវែងស្លាប៖ ២.៤ម៉ែត្រ
- រយៈចម្ងាយហោះហើរ៖ ជាង ៩៦៥គីឡូម៉ែត្រ
- រយៈកម្ពស់ហោះហើរ៖ ៣៩៦២ អតិបរមា
- ល្បឿន៖ ១៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង
- ប្រើក្នុងប្រទេស៖ យេម៉ែន អ៊ីរ៉ាក់ និងអ៊ុយក្រែន
- តម្លៃ៖ ២០ ០០០ដុល្លារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីក្រុង កៀវ រងការបំផ្ទុះជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


