ព័ត៌មានអន្ដរជាតិ
ទីក្រុង កៀវ រងការបំផ្ទុះជាថ្មី (មានវីដេអូ)
អភិបាលក្រុងកៀវលោក Vitali Klitschko បាននិយាយនៅលើបណ្ដាញ Telegram ថា មានការផ្ទុះមួយនៅក្នុងសង្កាត់ Shevchenkivskyi កណ្តាលទីក្រុងកៀវនៅព្រឹកថ្ងៃចន្ទនេះ ខណៈក្រោយមកមានការផ្ទុះលើកទី ២ នៅក្នុងសង្កាត់ដូចគ្នានេះ ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ និង ១៥ នាទីព្រឹក (ម៉ោងនៅអ៊ុយក្រែន) ការព្រមានអំពីការវាយប្រហារតាមអាកាសបានកើតឡើងនៅក្នុងតំបន់ Zhitomir, Vinnitsa, Cherkasy, Kirovograd, Nikolaev និងតំបន់ Odessa ។
ទន្ទឹមនោះ ការផ្ទុះផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងផ្នែកផ្សេងៗនៃអ៊ុយក្រែនកាលពីយប់ថ្ងៃអាទិត្យ រួមទាំងទីក្រុង Nikolaev និង Odessa ផងដែរ ខណៈនៅទីក្រុង Nikolaev អគ្គិភ័យបានឆាបឆេះនៅកន្លែងស្តុកប្រេងឥន្ធនៈមួយកន្លែង បន្ទាប់ពីការបំផ្ទុះនេះ ។

យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានកំណត់គោលដៅនៅក្នុងតំបន់ Sumy និង Dnepropetrovsk នៅព្រឹកថ្ងៃចន្ទនេះ ហើយអគ្គីភ័យបានឆាបឆេះនៅទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលមួយកន្លែងផងដែរក្នុងតំបន់ Dnepropetrovsk ។
គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងត្រឹមតែរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងកៀវត្រូវបានវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ដែលបណ្តាលឲ្យមនុស្ស ១៩ នាក់ស្លាប់ និងជាច្រើននាក់រងរបួស ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ឲ្យប្រជាជន អ៊ុយក្រែន កាត់បន្ថយការប្រើប្រាស់អគ្គិសនី នៅពេលយប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


