Connect with us

ព័ត៌មានអន្ដរជាតិ

បុរសគគ្រិចបំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៩៤ឆ្នាំ

បានផុស

នៅ

បុរស​ជនជាតិ​អ៊ីរ៉ង់ដែលគេឱ្យរហ័ស្សនាមថា ​“បុរសគគ្រិចបំផុតលើលោក” ​បាន​ទទួលមរណភាពហើយ នៅ​ក្នុង​វ័យ ៩៤ឆ្នាំ​ បន្ទាប់ពីគាត់លាង​សម្អាត​ខ្លួនបានប៉ុន្មានខែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីកាសែត​ BBC បានឱ្យដឹងថា លោកតា Amou Haji ដែលជាប់នាមជា ​“បុរសគគ្រិចបំផុតលើលោក” បានស្លាប់កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ នៅក្នុងខេត្ត Fars ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

ប្រភពដដែលបន្តថា លោកតារូបនេះបានបដិសេធមិនងូតទឹក និងប្រើសាប៊ូអស់រយៈពេលជាង ៦០ឆ្នាំមកហើយ ដោយគាត់និយាយថា ភាពស្អាតធ្វើឱ្យគាត់ឈឺទៅវិញ។ ទីបំផុតលោកតា Amou Haji ​ត្រូវ​បាន​អ្នកភូមិលួងលោមឱ្យងូតទឹកសម្អាតខ្លួនកាលពីប៉ុន្មានខែមុន ​ប៉ុន្តែបន្ទាប់ពីនោះគាត់ស្រាប់តែធ្លាក់ខ្លួនឈឺ ហើយបានស្លាប់កាលពី ៤ថ្ងៃមុន។

គួរបញ្ជាក់ថា ​លោកតា Amou Haji ​ជា​បុរសខ្លួនមួយ គ្មានផ្ទះត្រឹមត្រូវ ដោយគាត់រស់នៅតាមប្រហោងធ្វើពីដីខ្សាច់ក្រៅភូមិ។ គាត់ជាមនុស្សចូលចិត្តហូចសាច់សត្វរលួយ ជាពិសេសសាច់សត្វកាំប្រម៉ា។ មិនត្រឹមតែហូបអាហារមិនស្អាត និងផឹកទឹកកខ្វក់ប៉ុណ្ណោះទេ បុរសវ័យចំណាស់រូបនេះ ថែមទាំងញៀនបារីទៀតផង គាត់បានបារីទាំងនោះមកពីអ្នកភូមិ ជួនកាលគាត់ជក់លាមកសត្វក្រៀមជំនួសថ្នាំក៏មាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហ្វីលីពីន ប្រើវិធីគួរឲ្យសើច តែមានប្រសិទ្ធភាព ការពារសិស្សលួចចម្លងគ្នា ពេលប្រលង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម