ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រើវិធីគួរឲ្យសើច តែមានប្រសិទ្ធភាព ការពារសិស្សលួចចម្លងគ្នា ពេលប្រលង
និស្សិតនៅក្នុងប្រទេសហ្វីលីពីន បានពាក់មួកដែលមានការរចនាប្លែកៗ ដើម្បីការពារពួកគេ មិនឲ្យលួចមើលអ្នកដទៃអំឡុងពេលប្រឡង mid-term។

គ្រូបង្រៀននៅសាលាមួយក្នុងទីក្រុង Legazpi នៃប្រទេសហ្វីលីពីន បានប្រាប់សិស្សរបស់ពួកគេ ឲ្យពាក់មួក ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ពួកគេ នៅក្នុងការប្រឡង ប៉ុន្តែបានអនុញ្ញាតឲ្យពួកគេ រចនាម៉ូដតាមដែលពួកគេពេញចិត្ត។

ដូច្នេះ និស្សិតក៏បានបង្កើតឧបករណ៍ផលិតដោយដៃ ដើម្បីយកទៅគ្របក្បាលរបស់ពួកគេ ដោយអ្នកខ្លះធ្វើឧបករណ៍ពីប្រអប់ដាក់ស៊ុត ក្រដាសកាតុង និងសម្ភារកែច្នៃផ្សេងទៀត ព្រមទាំងស្រោមមុខ Halloween និងមួកសុវត្ថិភាពផងដែរ។

សាស្ត្រាចារ្យ Mandane-Ortiz បានបង្ហោះរូបភាព ចេញពីបន្ទប់រៀននៅមហាវិទ្យាល័យវិស្វកម្ម Bicol University College of Engineering ដែលបង្កឲ្យមានការផ្ទុះសំណើច និងចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកស្រី Mandane-Ortiz បានប្រាប់ BBC ថា លោកស្រីកំពុងស្វែងរកវិធីរីករាយ ដើម្បីធានាថា មិនមានការលួចចម្លងគ្នានៅក្នុងថ្នាក់រៀន ហើយវិធីសាស្ត្រនេះគឺ “មានប្រសិទ្ធភាព”៕


ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ការប្រលងបាក់ឌុបនៅខេត្តប៉ៃលិន ឆ្នាំ២០២១ មាន២មណ្ឌល ស្មើនឹង២១បន្ទប់ និងមានបេក្ខជនចំនួន៥០៥នាក់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


