Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រម៉ាឡេស៊ីប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់កូវីដ

បានផុស

នៅ

ព្រះបរមរាជវាំងម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្តេច Al-Sultan Abdullah នៅថ្ងៃអង្គារ ទី១២ ខែមករា នេះបានប្រកាសដាក់ប្រទេសម៉ាឡេស៊ីទាំងមូលក្នុងស្ថានភាពអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា ការដាក់ប្រទេសក្នុងស្ថានភាពអាសន្ននឹងមានសុពលភាពរហូតដល់ថ្ងៃទី ១ ខែសីហា ឬមុននេះអាស្រ័យលើស្ថានភាពនៃករណីឆ្លងជំងឺកូវីដ ១៩ ។ ការសម្រេចព្រះទ័យនេះត្រូវបានធ្វើឡើង បន្ទាប់ពីព្រះចៅ Sultan Abdullah បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Muhyiddin Yassin នៅវិមានជាតិកាលពីថ្ងៃចន្ទ ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា បន្ទាប់ពីការធ្វើសេចក្តីរាយការណ៍ពីលោកនាយករដ្ឋមន្រ្តី ព្រះអង្គ Abdullah បានកត់សម្គាល់ថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសគឺស្ថិតនៅក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវប្រកាសស្ថានភាពអាសន្នដោយផ្អែកលើប្រការ (១) មាត្រា ១៥០ នៃរដ្ឋធម្មនុញ្ញ ។

ទន្ទឹមនោះព្រះមហាក្សត្រក៏បានអនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលមានសមាសភាភនៃមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាគណបក្សប្រឆាំងក៏ដូចជាអ្នកជំនាញខាងសុខាភិបាលដើម្បីគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសម៉ាឡេស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣៨,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៥៥៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ម៉ាឡេស៊ីរាយការណ៍ពីមនុស្សស្លាប់ដោយសារទឹកជំនន់ ខណៈជិត ៥ ម៉ឺននាក់ត្រូវជម្លៀសចេញ

ចុចអាន ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនឹងទទួលការចាក់វ៉ាក់សាំងកូវីដមុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម