ព័ត៌មានអន្ដរជាតិ
ថៃ រំលាយសភា មុនការបោះឆ្នោតសកល ខែឧសភា
នៅថ្ងៃចន្ទទី២០ខែមីនា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភា ដោយនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកល នៅក្នុងខែឧសភា។
ព្រះរាជក្រឹត្យដែលចេញនៅថ្ងៃទី១៧ខែមីនា គឺបានចូលជាធរមាននៅថ្ងៃចន្ទ ខណៈរដ្ឋធម្មនុញ្ញថៃចែងថា ការបោះឆ្នោតត្រូវធ្វើឡើងចន្លោះពី ៤៥ ទៅ ៦០ ថ្ងៃបន្ទាប់ពីការរំលាយសភា។
នេះមានន័យថា ការបោះឆ្នោតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១៩ ខែឧសភា។
ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទពិតប្រាកដនៃការបោះឆ្នោត នឹងត្រូវប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា ប្រទេសថៃបានរៀបចំការបោះឆ្នោតលើកមុន នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៩ ដែលជាការផ្លាស់ប្តូរពីរបបយោធាជិតប្រាំឆ្នាំ ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជិតបោះឆ្នោត លោក ប្រាយុទ្ធ ធានាថា ថៃ នឹងលែងមានរដ្ឋប្រហារទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


