ព័ត៌មានអន្ដរជាតិ
កសិករថៃ អំពាវនាវឲ្យរដ្ឋាភិបាលថ្មី ជួយដោះស្រាយវិបត្តិបំណុល
កសិករថៃ កំពុងអំពាវនាវឲ្យរដ្ឋាភិបាលថ្មី ជួយបន្ធូរបន្ថយវិបត្តិបំណុលរបស់ពួកគេ ដែលបណ្តាលមកពីតម្លៃជីថ្នាំឡើងខ្ពស់។

លោក Pramote Charoensilp ប្រធានសមាគមកសិករថៃបាននិយាយថា ពួកគេភាគច្រើនជាកសិករគ្មានដី ដែលជួលដីតូចៗដើម្បីធ្វើស្រែ។
គាត់និយាយថា “កសិករភាគច្រើន មានបន្ទុកដោយសារបំណុល។ យើងចង់ឲ្យរដ្ឋាភិបាលបន្ទាប់ ដោះស្រាយបញ្ហានេះ។ ប្រហែល៤.៦លានគ្រួសារឬស្មើនឹងមនុស្ស២០លាននាក់ គឺជាកសិករដែលធ្វើកសិកម្មលើផ្ទៃដីជាង២៤.៥លានហិកតា។ ពួកគេបង្កើតបានជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស”។

ស្របពេលជាមួយគ្នានោះ គាត់ក៏បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យជួយកសិករកាត់បន្ថយការចំណាយលើការផលិត ដោយទម្លាក់ថ្លៃជី ថ្នាំសម្លាប់សត្វល្អិត សាំង និងអគ្គិសនីផងដែរ។ នេះនឹងធ្វើឲ្យពួកគេ មានការប្រកួតប្រជែងជាមួយកសិករក្នុងប្រទេសជិតខាង។
ទន្ទឹមនោះ អនុប្រធានសមាគមលោក Decha Nutalai បានប៉ាន់ប្រមាណថា កសិករថៃជាង៩០% កំពុងជំពាក់បំណុលគេ។ លោកបន្តថា “យើងចង់ឲ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហានេះ ហើយរកវិធីជួយកសិករកាត់បន្ថយ ឬដកបន្ទុកបំណុលរបស់ពួកគេចេញ”។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ, គ្រួសារកសិករថៃប្រហែល៧០% បានជាប់បំណុលពីជិត ៣០០០ដុល្លារ ទៅ ៨៨០០ដុល្លារក្នុងមួយគ្រួសារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ទោះឈ្នះឆ្នោត ក៏លោក ប្រាយុទ្ធ មិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រី បានពេញអាណត្តិដែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


