ព័ត៌មានអន្ដរជាតិ
ទោះឈ្នះឆ្នោត ក៏លោក ប្រាយុទ្ធ មិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រី បានពេញអាណត្តិដែរ
នៅថ្ងៃអាទិត្យទី១៤ខែឧសភានេះ ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតសកល ខណៈគណបក្សថៃរួបរួមជាតិ (UTN) របស់លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេមើលឃើញថា ក៏ស្ថិតក្នុងចំណោមគណបក្សមានសង្ឃឹមទទួលបានជ័យជម្នះដែរ។

លោក ប្រាយុទ្ធ ប្រកាសថា គាត់នឹងលាឈប់ពីឆាកនយោបាយ ប្រសិនបើគណបក្សរបស់គាត់ មិនទទួលបានអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលទេនោះ។
យ៉ាងណាក្តី ទោះលោកប្រាយុទ្ធជាប់ឆ្នោត ក៏គាត់មិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបានពេញមួយអាណត្តិ៤ឆ្នាំដែរ។
រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន បានកំណត់រយៈពេល៨ឆ្នាំលើបុគ្គលណាដែលធ្វើជានាយករដ្ឋមន្ត្រី។ ដូចនេះតាមច្បាប់ លោក ប្រាយុទ្ធ អាចបន្តធ្វើជានាយករដ្ឋមន្ត្រីបានតែពីរឆ្នាំទៀតប៉ុណ្ណោះ។

អតីតមេដឹកនាំរដ្ឋប្រហាររូបនេះ បានឡើងកាន់អំណាចជាប្រមុខរដ្ឋាភិបាលយោធាក្នុងឆ្នាំ២០១៤ បន្ទាប់ពីផ្ដួលរំលំរដ្ឋបាលរបស់គណបក្សភឿថៃ។
ថ្វីបើគូប្រជែងបានប្រកែកថា អាណត្តិរបស់លោក ប្រាយុទ្ធ បញ្ចប់នៅឆ្នាំ២០២២ ហើយព្យាយាមដកលោកចេញពីតំណែងកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែតុលាការធម្មនុញ្ញបានសម្រេចថា ការរាប់អាណត្តិរបស់គាត់គឺចាប់ផ្តើមក្នុងឆ្នាំ២០១៧ នៅពេលរដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានអនុម័ត។
ដូចនេះ ប្រសិនបើគាត់ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៣មែន លោក ប្រាយុទ្ធ និយាយថា មេដឹកនាំគណបក្ស UTN លោក Pirapan Salirathavibhaga នឹងបន្តតំណែងក្នុងរយៈពេល២ឆ្នាំដែលនៅសល់ពីលោក ប្រាយុទ្ធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


