ព័ត៌មានអន្ដរជាតិ
លោក Jurin លាលែងពីតំណែងប្រធានគណបក្សប្រជាធិបតេយ្យថៃ ក្រោយការបោះឆ្នោត
លោក Jurin Laksanawisit បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃអាទិត្យ ដោយលោកបានទទួលស្គាល់លទ្ធផលមិនសមប្រកបរបស់គណបក្សនេះ នៅក្នុងការបោះឆ្នោតថ្ងៃទី១៤ខែឧសភា។

មិនយូរប៉ុន្មាន ក្រោយការិយាល័យបោះឆ្នោតទូទាំងប្រទេសបិទទ្វារ, នៅម៉ោងប្រហែល៥:៣០ល្ងាចថ្ងៃអាទិត្យ លោក Jurin បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតដែលគាំទ្រគណបក្សរបស់លោក។
ហើយនៅម៉ោង១១:៣០នាទីយប់ លោកបានបង្ហោះនៅលើ LINE របស់គណបក្សប្រជាធិបតេយ្យ ដោយនិយាយថា “ខ្ញុំសូមយកឱកាសនេះ ដើម្បីអបអរសាទរអ្នកជាប់ឆ្នោត និងគាំទ្រដល់បេក្ខជនទាំងអស់។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះអគ្គលេខាធិការបក្ស អនុប្រធានគណបក្ស សមាជិកនៃក្រុមការងារទាំងអស់ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងសមាជិកគណបក្ស ដែលបានធ្វើការងារអស់ពីសមត្ថភាព ចំពោះគណបក្ស”។
គួរបញ្ជាក់ថា ព័ត៌មានចុងក្រោយបំផុតអំពីលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃទី១៤ខែឧសភា បង្ហាញថា គណបក្សប្រជាធិបតេយ្យ បានទទួលអាសនៈសភាចំនួន២៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មកស្គាល់បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ដែលកំពុងនាំមុខក្នុងការរាប់ សន្លឹកឆ្នោត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


