Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ដែលកំពុងនាំមុខក្នុងការរាប់​សន្លឹកឆ្នោត

បានផុស

នៅ

លទ្ធផលបោះឆ្នោតបឋមនៅក្នុងប្រទេសថៃបង្ហាញថា គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ជាបក្សប្រឆាំងដ៏ធំមួយដែលដឹកនាំដោយលោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) កំពុងវ៉ាដាច់សំឡេងឆ្នោតលើគណបក្សថៃរួបរួមជាតិ (UTN) របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជារឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះតើលោក ភីថា លីមចារើនរ៉ាត់ ជានរណា និងមានប្រវត្តិបែបណា?

លោក ភីថា លីមចារើនរ៉ាត់ កើតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៨០ គឺជាគ្រួសារត្រកូលពាណិជ្ជករ ខណៈបច្ចុប្បន្នលោកគឺជាអ្នកនយោបាយថៃ បម្រើការជាប្រធានគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលស្នងតំណែងពីគណបក្សអនាគតឆ្ពោះទៅមុខ (Future Forward) បន្ទាប់ពីត្រូវបានរំលាយចោល ។

លោក ភីថា ដែលបច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំគឺជាកូនប្រុសច្បងរបស់លោក Pongsak Limjaroenrat ជាអតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ និងលោកស្រី Linda Limjaroenrat ។ លោក ភីថា ក៏ជាក្មួយប្រុសរបស់លោក Padung Limjaroenrat ដែលជាអតីតរដ្ឋលេខាក្រសួងមហាផ្ទៃ និងជាជំនួយការជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ ។

កាលពីកុមារភាព លោក ភីថា ត្រូវបានឪពុកម្ដាយបញ្ជូនឲ្យចូលរៀននៅសាលា Bangkok Christian ប៉ុន្តែដោយសារតែកុមារម្នាក់នេះ ជាក្មេងមិនស្គាប់បង្គាប់ ទើបក្រោយមកអ្នកផ្ទះរបស់គាត់ បញ្ជូនទៅរៀននៅប្រទេសនូវែលសេឡង់ ។ បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សា លោក ភីថា បានត្រឡប់មកប្រទេសថៃវិញ និងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនៅសកលវិទ្យាល័យ Thammasat ហើយបានបញ្ចប់ការសិក្សាដោយចំណាត់លេខ ១ នៅឆ្នាំ២០០២ ជាពិសេសលោកថែមទាំងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Texas នៃទឹកដីសហរដ្ឋអាមេរិកផងដែរ ។

ក្រោយ​មកទៀតលោក ភីថា គឺជាជនជាតិថៃទី១ ដែល​​ទទួលបាន​អាហារូបករណ៍​ពីសាកលវិទ្យាល័យ Harvard University សិក្សាអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ ខណៈស្របពេលជាមួយគ្នានោះ លោកក៏បានបន្តការសិក្សាអនុបណ្ឌិតមួយទៀតផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យ Massachusetts Institute of Technology ។

លោក Pita Limjaroenrat

ក្នុងវ័យ ២៥ ឆ្នាំ លោក ភីថា ត្រូវបានហៅត្រឡប់មកប្រទេសថៃវិញជាបន្ទាន់ ដើម្បីកាន់តំណែងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Agrifood ដែលជាអាជីវកម្មផលិតប្រេងកន្ទក់ ដោយសារតែឪពុករបស់លោកបានទទួលមរណភាព ហើយក្រុមហ៊ុនក៏កំពុងជាប់បំណុលជាង ១០០ លានបាតផងដែរ ។ ក្រោយពីបានជួយស្រោចស្រង់ក្រមហ៊ុនបានជោគជ័យ និងធ្វើឲ្យក្រុមហ៊ុនអាចឈរជើងបានយ៉ាងរឹងមាំហើយនោះ លោកក៏ត្រឡប់ទៅបញ្ចប់កាសិក្សានៅអាមេរិកវិញនៅឆ្នាំ ២០១១ ខណៈពីឆ្នាំ២០១៧ ដល់ចុងឆ្នាំ ២០១៨ លោក ភីថា ក៏បានកាន់កាប់តំណែងជាប្រធានគ្រប់គ្រងក្រុមហ៊ុនតាក់ស៊ី Grab Thailand ផងដែរ ។

ពាក់ព័ន្ធនឹងជីវិតនយោបាយវិញ លោក ភីថា បានចូលប្រឡូកជាមួយគណបក្សអនាគតថ្មី (Future Forward) នៅឆ្នាំ២០១៩ តាមការអញ្ជើញរបស់មេដឹកនាំគណបក្សគឺលោក Thanathorn Juangroongruangkit ដែលមានគោលនយោបាយសំខាន់បំផុតនោះគឺ ប្រឆាំងរបបយោធានិយម ។

ទោះជាយ៉ាងណា នៅឆ្នាំ២០២០ គណបក្សអនាគតថ្មីដែលប្រមូលផ្ដុំដោយយុវជនជំនាន់ថ្មី ត្រូវបានរំលាយចោល ហើយធ្វើឲ្យលោក ភីថា ងាកមកបង្កើតគណបក្សថ្មីដែលមានឈ្មោះថា គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលក៏មានសមាជិកសុទ្ធតែយុវជនជំនាន់ក្រោយផងដែរ ហើយបានឈរឈ្មោះបោះឆ្នោតជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នោះតែម្ដង ។

ចំណែកក្នុងជីវិតស្នេហាវិញ លោក ភីថា គឺជាបុរសពោះម៉ាយកូនមួយ ។ លោកបានរៀបការជាមួយតារាសម្ដែងល្បីឈ្មោះម្នាក់គឺនាង Chutima Teepanart នៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០១២ ប៉ុន្តែជីវិតគូរបស់លោកបានឈានដល់ផ្លូវបំបែកនៅខែមីនា ឆ្នាំ២០១៩ ហើយបន្សល់ទុកកូនស្រីម្នាក់ឈ្មោះ Pipim ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ គណបក្សប្រឆាំងថៃ កំពុងឈានទៅរកការឈ្នះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម