ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ច្រានចោលសំណើសន្តិភាពរបស់ ឥណ្ឌូនេស៊ី
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសអ៊ុយក្រែនបានច្រានចោលនូវសំណើសន្តិភាពដែលដាក់ដោយឥណ្ឌូណេស៊ី ដែលរួមមានការធ្វើប្រជាមតិនៅគ្រីមៀ និងទឹកដីរុស្ស៊ី ព្រោះអ៊ុយក្រែនយល់ថាសំណើរនេះ ហាក់ដូចជាផែនការរបស់រុស្ស៊ី មិនមែនជាផែនការរបស់ឥណ្ឌូនេស៊ីនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Oleg Nikolenko បាននិយាយថា “យើងកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ឥណ្ឌូនេស៊ីចំពោះការស្ដារឡើងវិញនូវសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែមិនមានទឹកដីណាមួយដែលត្រូវបានជំទាស់ដោយអ៊ុយក្រែន និងរុស្ស៊ី ដែលទាមទារឱ្យមានការបោះឆ្នោតប្រជាមតិត្រូវបានធ្វើឡើងនោះទេ”។

ឧបទ្វីបគ្រីមៀ ជាឧបទ្វីបសមុទ្រខ្មៅ ដែលជនជាតិរុស្សីមានប្រជាជនច្រើនជាងគេ បានបោះឆ្នោតផ្តាច់ខ្លួនពីអ៊ុយក្រែន និងចូលរួមជាមួយរុស្ស៊ីឡើងវិញ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងកៀវក្នុងឆ្នាំ ២០១៤។ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk តំបន់ Kherson និង Zaporozhye បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីចូលរួមជាមួយរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន។
ជាមួយគ្នានោះលោក Nikolenko ក៏បានច្រានចោលសំណើបទឈប់បាញ់ និងការបង្កើតតំបន់គ្មានយោធាបែបកូរ៉េ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងត្រូវបានត្រួតពិនិត្យដោយកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា សំណើសន្តិភាពត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលការពារជាតិអាស៊ីនៅប្រទេសសិង្ហបុរី ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sputnik
ចុចអាន៖ ទោះចិននិងរុស្ស៊ី ពួតដៃគ្នា ក៏អាមេរិក មិនចាំបាច់ បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ដែរ
ចុចអាន៖ បេសកជនពិសេស ចិន និយាយ ២ ឃ្លាយ៉ាងខ្លីដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


