ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន នាំរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី ទស្សនាអាវុធទំនើបៗរបស់ កូរ៉េខាងជើង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ទស្សនាការតាំងពិព័រណ៍ការពារជាតិដែលបង្ហាញពីកាំជ្រួចមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីអ្នកទាំងពីរបានជួបពិភាក្សាគ្នាស្ដីពីការបង្កើនទំនាក់ទំនង ។

ទន្ទឹមនោះ ក្នុងអំឡុងពេលដំណើរទស្សនាក្នុងការតាំងបង្ហាញអាវុធ និងឧបករណ៍យោធាទើបនឹងបង្កើតថ្មី ដែលត្រូវបានរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ, លោក គីម ក៏បានចែករំលែកមតិយោបល់ជាមួយលោក Shoigu លើនិន្នាការនៃការអភិវឌ្ឍន៍សព្វាវុធ និងយុទ្ធសាស្ត្ររបស់ពិភពលោកផងដែរ ។
ក្នុងជំនួបនោះទៀតសោត លោក Shoigu ក៏បានប្រគល់លិខិតមួយច្បាប់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់លោក គីម ផងដែរ ខណៈមេដឹកនាំកូរ៉េខាងជើងរូបនេះបានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការបញ្ជូនគណៈប្រតិភូយោធាដែលដឹកនាំដោយលោក Shoigu ហើយលោក គីម ថែមទាំងបានសង្កត់ធ្ងន់ផងដែរថា កិច្ចប្រជុំនេះបានធ្វើឲ្យទំនាក់ទំនង “យុទ្ធសាស្ត្រ និងប្រពៃណី” រវាងកូរ៉េខាងជើង និងរុស្ស៊ីកាន់តែស៊ីជម្រៅ ។
ស្របពេលជាមួយគ្នានេះ KCNA ក៏បានបង្ហាញពីរូបភាពជាច្រើនសន្លឹករបស់លោក គីម ដឹកនាំសមភាគីរបស់លោកទស្សនាសាលតាំងពិពណ៌ដ៏ធំមួយដែលបង្ហាញកាំជ្រួចមីស៊ីលផ្លោងមួយចំនួនរបស់កូរ៉េខាងជើងដែលដាក់នៅលើជើងទម្របាញ់បង្ហោះ ក៏ដូចជាយន្តហោះដ្រូនថ្មីៗជាដើម ។

បន្ថែមពីនេះ ក្រៅពីរុស្ស៊ី ក៏មានគណៈប្រតិភូចិន រួមទាំងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក Li Hongzhong បានអញ្ជើញទៅប្រទេសកូរ៉េខាងជើងដើម្បីប្រារព្ធខួបដែលទីក្រុងព្យុងយ៉ាងចាត់ទុកជា “ទិវាជ័យជម្នះ” លើសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា គណៈប្រតិភូនៃប្រទេសទាំងពីរ គឺជាឥស្សរជនដ៏លេចធ្លោដំបូងគេដែលអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ១៩ ស្របពេលដែលទីក្រុងព្យុងយ៉ាង សម្លឹងមើលការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ដោយស្វែងរកចំណុចរួមនៅក្នុងការប្រកួតប្រជែងជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ ទីក្រុងព្យុងយ៉ាង អញ្ជើញ២ប្រទេស ឲ្យចូលរួម ខួបនៃបទឈប់បាញ់សង្គ្រាមកូរ៉េ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


