ព័ត៌មានអន្ដរជាតិ
ចលនាឆ្ពោះទៅមុខ៖ បើខ្លួនគាំទ្របេក្ខជននាយករដ្ឋមន្ត្រីខាងបក្សភឿថៃ នោះនឹងជាការក្បត់ម្ចាស់ឆ្នោត
គណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតរបស់ប្រទេសថៃ បានប្រកាសថា ខ្លួននឹងមិនបោះឆ្នោតឲ្យបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃគឺលោក Srettha Thavisin ឡើយ ព្រោះខ្លួនមិនចង់ក្បត់ម្ចាស់ឆ្នោត ខណៈការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងជាឯកច្ឆ័ន្ទក្នុងកិច្ចប្រជុំបក្ស កាលពីថ្ងៃអង្គារ ទី១៥ ខែសីហា។

សម្ព័ន្ធដែលដឹកនាំដោយគណបក្សភឿថៃ បាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគាំទ្រកាន់តែច្រើនពីសមាជិកនៃសភាទាំងពីរ ហើយថែមទាំងបានជួបពិភាក្សា ជាមួយគណបក្សចលនាឆ្ពោះទៅមុខផងដែរ កាលពីថ្ងៃពុធសប្តាហ៍មុន។
អគ្គលេខាធិការបក្សចលនាឆ្ពោះទៅមុខ លោក Chaithawat Tulathon បានប្រាប់អ្នកសារព័ត៌មានថា គណបក្សបានសម្រេចចិត្ត មិនបោះឆ្នោតឲ្យលោក Srettha ព្រោះមិនចង់មានទំនាក់ទំនងជាមួយនឹងការបង្កើតរដ្ឋាភិបាលថ្មី។

លោកនិយាយថា “យើងចាត់ទុក កិច្ចខិតខំបច្ចុប្បន្នដើម្បីបង្កើតរដ្ឋាភិបាល គឺផ្ទុយពីឆន្ទៈរបស់ប្រជាជន ដែលត្រូវបានបង្ហាញដោយលទ្ធផលនៃការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា”។
ណាមួយ លោក Chaithawat អះអាងថា ការបោះឆ្នោតជ្រើសរើសបេក្ខជន មកពីសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្សភឿថៃ គឺប្រឆាំងនឹងគោលបំណងបក្សរបស់គាត់ ដែលចង់បំបាត់អំណាចនៃសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធា។
គួរបញ្ជាក់ជាថ្មី គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតជាមួយនឹងអាសនៈសមាជិកសភាចំនួន១៥១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ សភា ថៃ ប្រកាសថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


