ព័ត៌មានអន្ដរជាតិ
សភា ថៃ ប្រកាសថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំបន្ទាប់
សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលើមេដឹកនាំចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ។

ប្រធានសភាថៃលោក Wan Muhamad Noor Matha បាននិយាយកាលពីថ្ងៃអាទិត្យថា នៅថ្ងៃទី១៦ ខែសីហា តុលាការធម្មនុញ្ញនឹងសម្រេចថាតើពិចារណាលើញត្តិទាក់ទងនឹងការបន្តតែងតាំង ឬដកសិទ្ធិមេដឹកនាំចលនាឆ្ពោះទៅមុខរូបនេះ លែងឲ្យធ្វើជានាយករដ្ឋមន្ត្រីឬយ៉ាងណា ដូច្នេះសភាគ្រោងនឹងកោះប្រជុំសមាជិកសភាឡើងវិញក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីសេចក្ដីសម្រេចនោះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំបន្ទាប់ ។
ថ្លែងនៅមុនពេលចាកចេញទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី លោក Wan Muhamad បានរំលឹកឡើងវិញថា សភាគួរតែរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញសិន មុននឹងធ្វើការសកម្មភាពណាមួយទាក់ទងនឹងតំណែងនាយករដ្ឋមន្ត្រី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបានបន្តអាក់ខានជាច្រើនលើកច្រើនសាមកហើយ ជាក់ស្ដែងកាលពីថ្ងៃសុក្រ លោក Wan Muhamad ក៏បានបញ្ជាឲ្យលើកពេលបន្ថែមទៀតផងដែរ បន្ទាប់ពីសមាជិកសភាគណបក្សចលនាឆ្ពោះទៅមុខ បានទាមទារឲ្យសភាពិចារណាឡើងវិញនូវសេចក្តីសម្រេចលើលោក Pita កាលពីថ្ងៃទី១៩ ខែកក្កដា ។
គួរបញ្ជាក់ថា សមាជិកសភាមកពីបក្សចលនាឆ្ពោះទៅមុខ បានដាក់ញត្តិទៅតុលាការធម្មនុញទាក់ទងនឹងសេចក្តីសម្រេចរបស់សភាកាលពីថ្ងៃទី១៩ ខែកក្កដា ដែលបោះឆ្នោតទម្លាក់លោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រី ហើយជាលទ្ធផល ការពិភាក្សាលើសំណើដែលស្នើឡើងដោយបក្សឈ្នះឆ្នោតមួយនេះ បានអូនបន្លាយពេលកិច្ចប្រជុំសភាជុំបន្ទាប់ម្ដងជាពីរដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ថាក់ស៊ីន ប្រាប់មូលហេតុដែលពន្យារពេលវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហានេះ
ចុចអាន ៖ លោក Pita និយាយរឿងលទ្ធិប្រជាធិបតេយ្យ ថៃ ក្រោយបាត់ឱកាសមាស ធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


