ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់មានដង្កូវពស់ថ្លាន់នៅក្នុងខួរក្បាល ដំបូងគេបង្អស់លើលោក
គ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញដង្កូវនៅក្នុងខួរក្បាលស្ត្រីម្នាក់ ដែលធ្លាប់តែមាននៅក្នុងពស់ថ្លាន់ ។

អ្នកជំងឺគឺជាស្ត្រីជនជាតិអង់គ្លេសវ័យ ៦៤ ឆ្នាំ ហើយដង្កូវដែលគេរកឃើញក្នុងខួរក្បាលគាត់ជាប្រភេទ Ophidascaris robertsi ប្រវែង ៨ សង់ទីម៉ែត្រ ។
ជាទូទៅដង្កូវប្រភេទនេះ មានតែនៅក្នុងពោះវៀនពស់ថ្លាន់ប្រភេទ Carpets ដែលរស់នៅរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលីប៉ុណ្ណោះ ។

គេមិនដឹងពីមូលហេតុដែលធ្វើឲ្យអ្នកស្រីមានដង្កូវក្នុងខួរក្បាលឡើយ ប៉ុន្តែរឿងរ៉ាវបានចាប់ផ្ដើមកាលពីឆ្នាំ ២០២១ ខែមករា មកម្ល៉េះ ។
កាលនោះអ្នកស្រីត្រូវបញ្ជូនទៅមន្ទីរពេទ្យអូស្ត្រាលី ដោយសារឈឺពោះ និងរាក មុនវិវត្តន៍ទៅជាក្អកស្ងួត និងបែកញើសពេលយប់ ។ គ្រូពេទ្យវិនិច្ឆ័យរោគថា ជាជំងឺរលាកសួត ហើយផ្តល់ថ្នាំស្តេរ៉យឲ្យគាត់ ។ ដំបូងអ្នកស្រីមានភាពប្រសើរឡើងវិញ និងវិលត្រឡប់ទៅផ្ទះធម្មតា ។
ស្រាប់តែប៉ុន្មានសប្ដាហ៍ក្រោយគាត់គ្រុនក្ដៅ និងក្អកជាប់រហូត បណ្ដាលឲ្យគ្រូពេទ្យសង្ស័យថា ជារោគសញ្ញា hypereosinophilic ដែលជំរុញដោយ T-cell ជាស្ថានភាពដែលអាចគំរាមកំហែងដល់អាយុជីវិត ព្រោះប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការលើសទម្ងន់ ។
លុះដល់ខែមករា ឆ្នាំ ២០២២ នាងស្រាប់តែចាប់ផ្តើមភ្លេចភ្លាំង និងមានជំងឺធ្លាក់ទឹកចិត្តកាន់តែធ្ងន់ ទើបគ្រូពេទ្យពិនិត្យមើលខួរក្បាលរបស់នាងម្ដង ។

បន្ទាប់ពីការស្កេនបានបង្ហាញពីដំបៅក្នុងខួរក្បាលរបស់ស្ត្រីវ័យ ៦៤ ឆ្នាំខាងលើ គាត់ក៏ត្រូវចូលវះកាត់នៅខែមិថុនា ឆ្នាំ ២០២២ ។

ក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យបានរកឃើញដង្កូវ Ophidascaris robertsi ដែលមានតែក្នុងពស់ថ្លាន់ប៉ុណ្ណោះ ។ ដូច្នេះអ្នកស្រីបានក្លាយជាមនុស្សដំបូងបង្អស់លើលោក ដែលឆ្លងប៉ារ៉ាស៊ីតនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីវៀតណាមម្នាក់ចូលចិត្តញ៉ាំសាច់គោឆៅ រហូតមានតេនញ៉ាប្រវែង ៦ ម៉ែត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


