Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីវៀតណាមម្នាក់ចូលចិត្តញ៉ាំសាច់គោឆៅ រហូតមានតេនញ៉ាប្រវែង ៦ ម៉ែត្រ

បានផុស

នៅ

នារីមិនបញ្ចេញអត្តសញ្ញាណម្នាក់វ័យ ២៦ ឆ្នាំ រស់នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានកើតតេនញ៉ានៅក្នុងពោះ វៀនដោយសារចូលចិត្តបរិភោគសាច់គោមិនសូវឆ្អិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងជឿជាក់ថាសាច់ឆៅប៉ូវជាងសាច់ឆ្អិន មិនយូរប៉ុន្មាននារីនោះសង្កេតឃើញមានដង្កូវនៅលើខោទ្រនាប់ ហើយក៏ស្រាវជ្រាវតាមអ៊ីនធឺណែត ទើបសង្ស័យថាខ្លួនមានប៉ារ៉ាស៊ីតចេញពីរន្ធគូទ ។

ស្ត្រីខាងលើបានទៅមន្ទីរពេទ្យ Dang Van Ngu ក្នុងទីក្រុងហាណូយ ដើម្បីពិនិត្យដែលលទ្ធផលបង្ហាញឲ្យឃើញថា នាងមានតេនញ៉ា និងពងនៅក្នុងខ្លួនពិតប្រាកដមែន ។ គ្រូពេទ្យបានឲ្យនាងផឹកថ្នាំបញ្ចុះប៉ារ៉ាស៊ីតចេញ មិននឹកស្មានដល់តេនញ៉ានោះមានប្រវែង ៦ ម៉ែត្រឯណោះ ។

ជាក់ស្ដែងការឆ្លងតេនញ៉ាកើតឡើងទូទាំងប្រទេសវៀតណាម ដោយមានអត្រាឆ្លងពី ០.៥ ភាគរយទៅ ១២ ភាគរយ ហើយតេនញ៉ានីមួយៗមានប្រវែង ២-៣ ម៉ែត្រ ជួនកាលរហូតដល់ ១០ ម៉ែត្រក៏មាន ជាពិសេសពួកវាអាចរស់នៅក្នុងខ្លួនមនុស្សបានយ៉ាងយូរ ២៥ ឆ្នាំទៀតផង ។

យោងតាមគ្រូពេទ្យ Dung បានឲ្យដឹងថា មនុស្សភាគច្រើនដែលកើតតេនញ៉ា បណ្ដាលមកពីការបរិភោគអាហារឆៅដូចជាសាច់គោជាដើម ។

ដូច្នេះ ដើម្បីការពារខ្លួនពីការកើតតេនញ៉ា យើងគួរតែចៀសវាងការបរិភោគសាច់គោឆៅ ឬមិនសូវឆ្អិន និងលេបថ្នាំទម្លាប់សត្វល្អិតរៀងរាល់ ៦ ខែម្តង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews.vn

ចុចអាន៖ មកដឹងអំពីវិធីសាស្ត្រថែរក្សារាង ដោយញ៉ាំតេនញ៉ារបស់ស្ត្រីសម័យ វិចតូរៀ

ចុចអាន៖ មូលហេតុ​អ្វី​ បានជា​កើត​តេនញ៉ា​ពោះវៀនតូច​ និង​តេនញ៉ា​ខួរក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម