Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលថៃ ត្រៀមអនុវត្តវិធានការបញ្ចុះតម្លៃទំនិញ អគ្គិសនី ប្រេងម៉ាស៊ូត និងចែកប្រាក់ ១ម៉ឺនបាត 

បានផុស

នៅ

រដ្ឋាភិបាលថៃ ត្រៀមអនុវត្តនូវវិធានការមួយចំនួន ដែលមានគោលបំណងកាត់បន្ថយតម្លៃទំនិញ និងជំរុញសេដ្ឋកិច្ច បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង គ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយ។

នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន (រូបថត៖ Sentinel)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Julapun Amornvivat បានឲ្យដឹងថា វិធានការទាំងនេះ នឹងរួមបញ្ចូលទាំងការបញ្ចុះតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនីផងដែរ។

រដ្ឋាភិបាលកំពុងពិចារណាកាត់បន្ថយពន្ធលើការនាំចេញប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងម៉ាស៊ូតនៅលើទីផ្សារ ក៏ដូចជាផ្អាកការសងបំណុលរបស់រដ្ឋាភិបាល ដល់អាជ្ញាធរអគ្គិសនីថៃ (Egat) សម្រាប់ការឧបត្ថម្ភថ្លៃអគ្គិសនីក្នុងគ្រួសារផងដែរ។

លោក Julapun Amornvivat (រូបថត៖ Bangkok Post)

រីឯ​​សន្យា​របស់​គណបក្ស​ភឿ​ថៃ ​ក្នុង​ការ​ផ្តល់​ប្រាក់​ឌីជីថល​ចំនួន ១០,០០០ បាតវិញ​នោះ, អនុប្រធាន​ស្តីទី​របស់​គណបក្ស និង​ជា​សមាជិក​គណៈកម្មាធិការ​គោលនយោបាយបក្ស លោក Kitti Limsakul ​និយាយ​ថា ប្រាក់​នេះ​នឹង​ត្រូវ​ផ្តល់ឲ្យ​២-៣លើក មិនមែនផ្តល់ឲ្យ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។

លោក Kitti និយាយថា គោលនយោបាយនេះ អាចត្រូវបានអនុវត្ត ព្រោះវាមិនប្រឆាំងនឹងបទប្បញ្ញត្តិរបស់ធនាគារកណ្តាលថៃ (BoT) ដូចដែលចោទប្រកាន់ដោយអ្នកខ្លះឡើយ។

ទន្ទឹមនោះ ប្រភពមួយបានឲ្យដឹងថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Suriya Jungrungreangkit កំពុងរៀបចំពន្លឿនផែនការរបស់គណបក្ស ដើម្បីកំណត់តម្លៃសំបុត្រធ្វើដំណើរទូទាំងបណ្តាញផ្លូវដែកអគ្គិសនីរបស់ទីក្រុងបាងកក ក្នុងអត្រាថេរ ២០បាតសម្រាប់ការធ្វើដំណើរមួយលើក។

លោក Suriya ក៏មានបំណងពង្រីកសមត្ថភាពរបស់អាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង ភូកេត និងអាកាសយានដ្ឋានក្នុងតំបន់ផ្សេងទៀតផងដែរ ដើម្បីគាំទ្រដល់ឧស្សាហកម្មអាកាសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍របស់ប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក សេតថា អាចឲ្យកសិករថៃ ផ្អាកសងបំណុល៣ឆ្នាំ ដើម្បីជំរុញវិស័យកសិកម្ម ជួយសេដ្ឋកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

សមាជិកប.ស.ស អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លួងម៉ែ ដោយឥតគិតថ្លៃ

កីឡា១៦ នាទីutes មុន

គ្រូ​បង្វឹក​ក្លឹប​គុន​ខ្មែរ​ស៊ុបពើហ្វៃ​ ត្រៀម​អ្វី​ខ្លះ​​ហោះ​ទៅ​ជប៉ុន​ជា​មួយ​កូន​សិស្ស​ទាំង​៥នាក់…

សេដ្ឋកិច្ច១៨ នាទីutes មុន

ការដឹកជញ្ជូនតាមផ្លូវទឹកពី Wuxi-ព្រះសីហនុ ចំណេញពេលវេលា ៧-១០ ថ្ងៃ

សន្តិសុខសង្គម២១ នាទីutes មុន

ពលរដ្ឋក្នុងឃុំគរ ស្រុកត្បូងឃ្មុំ នឹងទទួលបានផ្លូវបេតុងអាមេ១ខ្សែប្រវែងជិត៦០០ម៉ែត្រ នាពេលខាងមុខ

កីឡា៣១ នាទីutes មុន

នេះ​ជា​ការ​រីក​ចម្រើន​ពិត​ប្រាកដ ក្លិប​កម្ពុជា​លេខ​២៣​ក្នុង​ចំណោម​៤៧​ប្រទេសនៅ​អាស៊ី

Sokha Hotels

ព័ត៌មានពេញនិយម