ព័ត៌មានអន្ដរជាតិ
សត្វរមាសស៊ូម៉ាត្រាជិតផុតពូជ កើតនៅប្រទេស ឥណ្ឌូណេស៊ី
នៅថ្ងៃចន្ទ ទី២ ខែតុលា រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា សត្វរមាសស៊ូម៉ាត្រាជិតផុតពូជកើតនៅប្រទេសរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ក្នុងតំបន់អភិរក្សមួយ ។

កូនរមាសខាងលើមិនទាន់មានឈ្មោះនៅឡើយទេ វាមានទម្ងន់ប្រហែល ២៧ គីឡូក្រាម និងកើតនៅឧទ្យានជាតិ Way Kambas ខេត្ត Lampung ។ បើតាមក្រសួងបរិស្ថាននិយាយថា គ្រាន់តែកើតបាន ៤៥ នាទីភ្លាម កូនរមាសអាចដើរបានហើយ ដល់ថ្ងៃបន្ទាប់វាដើរលេងជុំវិញព្រៃទៀតផង ។ ចំណែកឯម្ដាយវាវិញ ឈ្មោះ Ratu មានអាយុ ២២ ឆ្នាំ និងមានសុខភាពល្អធម្មតាទេ ។

លោក Siti Nurbaya រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “នេះគឺជាដំណឹងដ៏រីករាយ មិនត្រឹមតែសម្រាប់ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលតែម្ដង” ។

គួរជម្រាបថា សត្វរមាសស៊ូម៉ាត្រានៅសល់តែ ៨០ ក្បាលប៉ុណ្ណោះនៅលើពិភពលោក គិតត្រឹមឆ្នាំ ២០១៩ ។ ថនិកសត្វ Dicerorhinus sumatrensis គឺជាសត្វរមាសអាស៊ីតែមួយគត់ដែលមានស្នែងពីរ ហើយអាចធំឡើងដល់កម្ពស់ ១,៥ ម៉ែត្រ និងមានទម្ងន់ពី ៥០០ គីឡូក្រាមដល់ ៩៦០ គីឡូក្រាមឯណោះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


