Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ វាយបុរសស្រលាញ់ភេទដូចគ្នា ៨០ដំបង ក្រោយលួចឱបថើបគ្នាក្នុងបន្ទប់ទឹកសាធារណៈ

បានផុស

នៅ

កាលពីថ្ងៃទី ២៦ ខែសីហា សារព័ត៌មាន Yahoo បានរាយការណ៍ថា បុរសជនជាតិឥណ្ឌូនេស៊ីពីរនាក់នៅក្នុងខេត្ត Aceh ត្រូវគេវាយនឹងរំពាត់ជាង ៨០ ដង បន្ទាប់ពីត្រូវចាប់បានថា ពួកគេឱបថើបគ្នានៅក្នុងបន្ទប់សាធារណៈ ដោយបំពានច្បាប់អ៊ីស្លាម ឬច្បាប់ Sharia ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ពីរ​នាក់ ​ដែល​ត្រូវ​កាត់ទោស​ពី​បទ​រំលោភ​ច្បាប់​អ៊ិស្លាម​ដោយ​ការ​ឱបថើប កាល​ពី​ថ្ងៃ​អង្គារ។ (ឬូបភាព៖ Reza Saifullah / The Associated Press)

មនុស្សជាង១០០នាក់​ បាន​ឃើញ​ការ​ដង្ហែ​នៅ​លើ​ឆាក​ក្នុង​ឧទ្យាន​ក្រុង Bustanussalatin ក្នុង​ទីក្រុង Banda Ace ពីវាយ​បុរស​ពីរ​នាក់ ម្នាក់​អាយុ​២០​ឆ្នាំ​ និង​ម្នាក់ទៀត អាយុ ២១​ឆ្នាំ ដែល​ម្នាក់ៗ​ត្រូវ​បាន​គេ​វាយចំ​ខ្នង​នឹង​ដំបង​ផ្តៅចំនួន៨០​ដង។

បុរសទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនកាលពីខែសីហា បន្ទាប់ពីមានរបាយការណ៍ជាសាធារណៈអំពីបុរសពីរនាក់ដែលចូលបន្ទប់ទឹកដូចគ្នា។ តាមការស៊ើបអង្កេត ប៉ូលិសបានរកឃើញបុរសទាំង២នាក់ឱបថើបគ្នា រហូតឈានទៅដល់ការផ្តន្ទាទោសជាបន្តបន្ទាប់។

គួរបញ្ចាក់ដែរថា Aceh គឺជាខេត្តតែមួយគត់ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអនុវត្តច្បាប់ Shariah ។ មានការកាត់ទោសចំនួនបួនលើកមុនសម្រាប់ករណីទាក់ទងនឹងការស្រឡាញ់ភេទដូចគ្នា ចាប់តាំងពីខេត្តបានអនុវត្តច្បាប់ឥស្លាម និងបានបង្កើតប្រព័ន្ធប៉ូលីសសាសនា និងតុលាការនៅឆ្នាំ ២០០៦។ ការផ្លាស់ប្តូរនេះគឺជាសម្បទានដោយរដ្ឋាភិបាលជាតិដើម្បីបញ្ចប់ការបះបោរផ្តាច់ខ្លួនដ៏យូរអង្វែងមួយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាថ៌កំបាំងកោះពស់ កន្លែងគ្រោះថ្នាក់ដែលអាចសម្លាប់មនុស្សក្នុងពេលមួយម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម