KPT+
ទាំងនេះជាសត្វកម្រ ១០ប្រភេទ ដែលជិតផុតពូជពីផែនដី
ដោយសារតែការប្រែប្រួលអាកាសធាតុ ការកាប់បំផ្លាញទីជម្រក ការបបរបាញ់ និងការធ្វើអាជីវកម្មសត្វព្រៃហួសប្រមាណ សត្វរាប់មិនអស់កំពុងត្រូវបានរុញច្រានទៅរកការផុតពូជ។ ក្នុងនោះមានសត្វចំនួន ១០ប្រភេទជាប្រភេទសត្វកម្រ ដែលពេលបច្ចុប្បន្ន ពួកវាជិតនឹងផុតពូជអស់ហើយ។
១. ស្វា Sumatran Orangutan

សត្វកម្រនេះ រងគ្រោះជិតផុតពូជទៅហើយ ស្ទើតែ ៨០% ត្រូវបានបាត់បង់ក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយ។ ឆ្នាំ ២០២២ ស្វា Sumatran Orangutan សល់តិចតួចណាស់ និងកម្រឃើញទៀតផង។
២. ខ្លាឃ្មុំទឹកកក

វាជាសត្វងាយរងគ្រោះបំផុត។ ការផ្លាស់ប្តូរអាកាសធាតុ ការបាត់បង់ទីជម្រក និងការអភិវឌ្ឍប្រេងបានរួមចំណែកដល់ការផុតពូជរបស់ពួកវា។ អ្នកជំនាញខ្លះប៉ាន់ស្មានថា ខ្លាឃ្មុំតំបន់ប៉ូលនឹងផុតពូជក្នុងរយៈពេល ១០០ ឆ្នាំខាងមុខ។
៣. ចចកក្រហម

សត្វនេះក៏កំពុងមានគ្រោះថ្នាក់ និងជិតផុតពូជផងដែរ។ កាលពី ៣០ ឆ្នាំមុន សត្វចចកក្រហមនៅសល់តែ ១៧ក្បាលប៉ុណ្ណោះ។ ប៉ុន្តែក្រោយការរត់គេច សព្វថ្ងៃពួកវាបានកើនឡើងវិញប្រហែល ១០០ក្បាល។ យ៉ាងណាក្ដីពពួកនេះនៅតែប្រឈមនឹងការគំរាមកំហែងពីការកាប់បំផ្លាញព្រៃឈើ។
៤. ខ្លាធំ Siberian Tiger

សត្វខ្លា Siberian ជាប្រភេទសត្វឆ្មាធំបំផុតនៅលើពិភពលោក។ ពួកវាមានប្រមាណពី ៤០០-៥០០ ក្បាលរស់នៅក្នុងព្រៃ ប្រទេសរុស្ស៊ី។
៥. ស្ការ Sifaka

Sifakas ជាគ្រួសាររបស់ពពួកសត្វស្ការ ស្រដៀងទៅនឹងទោច។ ពួកវាត្រូវបានគំរាមកំហែងដោយការបរបាញ់ សកម្មភាពបំផ្លាញ និងការដុតព្រៃ។ មកទល់នឹងបច្ចុប្បន្នវាមានប្រមាណជា ២៥០ ក្បាលប៉ុណ្ណោះ។
៦. ត្រីបាឡែន Vaquita

សត្វនេះត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រហែល ១០០-៣០០ ក្បាល ដែលកំពុងរស់នៅក្នុងដែនទឹកសន្ធឹងរវាងរដ្ឋ Baja California សហរដ្ឋអាមេរិក និងប្រទេសមិកស៊ិក ។
៧. ស្វា Western Gorilla

ការប្រម៉ាញ់ដ៏មមាញឹក និងខ្លាំងឡើងៗបានធ្វើឱ្យចំនួនពួកវាត្រូវថយចុះ។ នៅឆ្នាំ ២០៤៦ អ្នកជំនាញជឿជាក់ថា ចំនួនសមាជិក Western Gorilla នឹងត្រូវកាត់បន្ថយជាង ៨០%។
៨. រមាសខ្មៅ

សត្វរមាសជាក្រុមមួយនៃថនិកសត្វចំណាស់ជាងគេបំផុត ជាប្រភេទសត្វកម្រដែលមានជីវិតរស់នៅរហូតមកដល់សត្សវត្តរ៍ ២១នេះ។ ជាអកុសលពួកវានៅសល់លើផែនដីនេះប្រមាណជា ៤,៨៤៨ ក្បាលប៉ុណ្ណោះ។
៩. ត្រីបាឡែន Humpback

ខណៈត្រីបាឡែន humpback បន្តក្លាយជាគោលដៅសម្រាប់ឧស្សាហកម្មនេសាទ ទើបចំនួនរបស់ពួកវាត្រូវប្រឈមនឹងការបាត់បង់យ៉ាងធ្ងន់ធ្ងរ។ ស្ថិតិរបស់ត្រីបាឡែនបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា នៅមានប្រហែលជា ១៨ ០០០-២០ ០០០ ក្បាលទៀត។
១០. អណ្ដើកស្នូកទន់ (Leatherback Turtle)

ការគំរាមកំហែងដ៏ធំបំផុតចំពោះសត្វអណ្តើកសមុទ្រ គឺការនេសាទនិងការបំពុលទឹកសមុទ្រ។ បច្ចុប្បន្ននេះគេឃើញថាមានសំបុកអណ្តើកញីនៅសល់ប្រមាណ ៣៤ ០០០ ក្បាល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកស្គាល់សត្វមានកម្លាំងខ្លាំងជាងគេ លើពិភពលោក អាចវាយបកលើសត្រូវបានយ៉ាងងាយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


