ព័ត៌មានអន្ដរជាតិ
ទេសចរចិន ឈរនៅកំពូលតារាងដែលទៅលេងរុស្ស៊ីច្រើនជាងគេ
ភ្ញៀវទេសចរចិន បានឈរនៅលើកំពូលតារាងនៃជនបរទេសដែលទៅកម្សាន្តប្រទេសរុស្ស៊ីក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៣ បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ RBK ដោយដកស្រង់ទិន្នន័យពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី។

យោងតាមស្ថិតិ មានភ្ញៀវទេសចរបរទេសចំនួន ៤២៩,១០០ នាក់ ក្នុងរយៈពេល៩ខែនេះ ដោយកើនឡើងចំនួនបីដងពីឆ្នាំមុន ខណៈទេសចរចិនមានចំនួន ១០៥,៨០០ នៃចំនួនសរុប។
តួលេខនេះ កើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈមានទេសចរចិនតែ ៥៦៣ នាក់ប៉ុណ្ណោះ ទៅរុស្ស៊ីដោយសារជំងឺរាតត្បាត Covid-19 និងការរឹតបន្តឹងដែលបានណែនាំនៅទូទាំងពិភពលោក។
ចិនគឺជាប្រភពទេសចរដ៏ធំបំផុតរបស់រុស្ស៊ីចាប់ពីដើមទសវត្សរ៍ឆ្នាំ ២០០០ រហូតដល់ការចាប់ផ្តើមនៃជំងឺកូវីដ។ ទន្ទឹមនឹងនេះ ទេសចរចិនក៏បានជាប់ចំណាត់ថ្នាក់កំពូលនៃអ្នកចំណាយលើសកម្មភាពទាក់ទងនឹងទេសចរណ៍ក្នុងចំណោមជនបរទេសដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។
កំណើននៃទេសចរចិនចូលទៅលេងរុស្ស៊ី ដោយសារតែប្រទេសទាំងពីរ បានដាក់ដំណើរការកម្មវិធី e-visa ដោយរួមចំណែកដល់កំណើននៃវិស័យទេសចរណ៍ពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៣៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


