ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់រុស្ស៊ី ព្រមានប្រើនុយក្លេអ៊ែរទៀតហើយ ពេលស្ថានភាពសង្គ្រាមអាក្រក់ខ្លាំង
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនានេះ បានចេញការព្រមានថា នៅក្រោមសេណារីយ៉ូដ៏អាក្រក់បំផុត រាល់ការវាយប្រហារណាមួយមកលើបូរណភាពទឹកដីរបស់ប្រទេសរុស្ស៊ី អាចនឹងនាំឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន tovima។

នៅក្នុងការថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) លោក Ryabkov បានសង្កត់ធ្ងន់ថា រាល់ការវាយលុកលើបូរណភាពទឹកដីរបស់រុស្ស៊ី ពីសំណាក់អ្នកឈ្លានពាន អាចនឹងហុចលទ្ធផលឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសេណារីយ៉ូដែលមិនអំណោយផលបំផុត។
លោក បានអះអាងទៀតថា «សម្រាប់យើង ស្ថានភាពធ្ងន់ធ្ងរជាសម្មតិកម្ម (ការសន្មតទុកជាមុន) ដែលការប្រើប្រាស់អាវុធទាំងនេះអាចទៅរួច គឺត្រូវបានពិពណ៌នាយ៉ាងច្បាស់លាស់នៅក្នុងគោលលទ្ធិយោធារបស់សហព័ន្ធរុស្ស៊ី និងនៅក្នុងគោលការណ៍គ្រឹះនៃគោលនយោបាយរដ្ឋក្នុងវិស័យទប់ស្កាត់នុយក្លេអ៊ែរ»។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះបានបន្ថែមថា «បើនិយាយឲ្យងាយយល់ ខ្លឹមសារនៃឯកសារទាំងនោះគឺថា រាល់ការវាយប្រហារប្រឆាំងនឹងរុស្ស៊ី និងបូរណភាពទឹកដីរបស់ខ្លួនដោយក្រុមអ្នកឈ្លានពាន រួមទាំងអ្នកដែលមិនមានអាវុធនុយក្លេអ៊ែរដោយខ្លួនឯងផងនោះ ក៏អាចដឹកនាំឲ្យមានការឆ្លើយតបពីភាគីយើង ដោយពាក់ព័ន្ធនឹងការប្រើប្រាស់មធ្យោបាយ (អាវុធនុយក្លេអ៊ែរ) ទាំងនេះ ក្រោមសេណារីយ៉ូដ៏អាក្រក់បំផុតដែលអាចកើតមាន»។
ទន្ទឹមនឹងការព្រមាននេះ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងផងដែរថា ក្រុងម៉ូស្គូកំពុងស្វែងរកការធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកឲ្យមានស្ថិរភាព និងភាពល្អប្រសើរឡើងវិញ នៅមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកបន្ទាប់ចូលមកដល់។ ជាក់ស្ដែង ភារកិច្ចរបស់យើងនៅពេលនេះ គឺប្រើប្រាស់ពេលវេលាដែលនៅសេសសល់រហូតដល់ការបោះឆ្នោតប្រធានាធិបតីបន្ទាប់ ដើម្បីឲ្យទំនាក់ទំនងរបស់យើងជាមួយអាមេរិកអាចបោះជំហានទៅមុខ មានស្ថិរភាព និងត្រឡប់ទៅរកភាពប្រក្រតីវិញ។
គួរបញ្ជាក់ផងដែរថា ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov បានប្រកាសថា គណៈប្រតិភូសហរដ្ឋអាមេរិកនឹងចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) នេះជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


