ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកការទម្លាក់គ្រាប់បែកលើសាលារៀននៅតំបន់ហ្គាហ្សាវិញម្ដង សម្លាប់ជនស៊ីវិល ៨០ នាក់
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានទម្លាក់គ្រាប់បែកទៅលើសាលារៀនមួយកន្លែងផ្សេងទៀតដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UN) នៅភាគខាងជើងតំបន់ហ្គាហ្សា ដោយបានសម្លាប់ និងរងរបួសទៅដល់ជនសស៊ីវិលរាប់សិបនាក់ដែលកំពុងរស់នៅទីនោះ ។

យោងតាមប្រភពពីគ្រូពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៨០ នាក់បានស្លាប់ ខណៈរាប់សិបនាក់រងរបួស នៅពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកមកលើសាលារៀន Al-Fakhoura ក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ខណៈបច្ចុប្បន្ននេះក្រុមជួយសង្គ្រោះកំពុងពិបាកក្នុងការទាញយកសាកសពចេញពីកម្ទេចកម្ទី ។
ប្រភពបានប្រាប់សារព័ត៌មាន Anadolu ថា “សាកសពរបស់ជនស៊ីវិលកំពុងនៅពាសពេញច្រកចេញរបស់សាលារៀន ហើយក្រុមជួយសង្គ្រោះកំពុងមានការលំបាកក្នុងការទាញយកអ្នករបួស និងអ្នកស្លាប់ចេញពីអគារ ខណៈអ្នកទាំងនោះភាគច្រើនជាជនស៊ីវិលដែលផ្លាស់ទីលំនៅមកជ្រកកោននៅទីនោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Anadolu ក្រសួងការបរទេសប៉ាឡេស្ទីនបាននិយាយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការសម្លាប់រង្គាលជាបន្តបន្ទាប់ដែលប្រព្រឹត្តដោយកងកម្លាំងអ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយជាការសម្លាប់រង្គាលដ៏សាហាវបំផុតនៅក្នុងសាលា Al-Fakhoura ដែលផ្ទុកទៅដោយជនភៀសខ្លួន” ។
ក្រសួងបានអះអាងទៀតថា “យើងចាត់ទុកនេះជាព័ស្តុតាងថ្មីមួយទៀតបង្ហាញពីការប្រកាសសង្រ្គាមរបស់អ៊ីស្រាអែលលើជនស៊ីវិលប៉ាឡេស្ទីន ក្នុងគោលបំណងធ្វើឲ្យតំបន់ទាំងមូលនៃភាគខាងជើងហ្គាហ្សាស្ទ្រីបលែងមានវត្តមានរបស់ពលរដ្ឋប៉ាឡេស្ទីន” ។
ក្រសួងបញ្ជាក់ថា “ជាមួយនឹងការសម្លាប់រង្គាលដែលផ្តោតលើសាលារៀនដែលកាន់កាប់ដោយ UNRWA គឺបានប្រមាថដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ហើយមើលងាយរាល់ការទាមទារជាអន្តរជាតិដែលអំពាវនាវឲ្យមានការការពារជនស៊ីវិល” ។

ចាប់តាំងពីអ៊ីស្រាអែលបើកការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ជនជាតិប៉ាឡេស្ទីនជាង ១២,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងស្ត្រី និងកុមារជាង ៨,៣០០ នាក់ និងជាង ៣០,០០០ នាក់ផ្សេងទៀតបានរងរបួស ខណៈខាងអ៊ីស្រាអែលមានអ្នកស្លាប់ប្រហែល ១,២០០ នាក់ផងដែរ ។
ទន្ទឹមនោះ អគាររាប់ពាន់ខ្នង រួមទាំងមន្ទីរពេទ្យ វិហារអ៊ីស្លាម ក៏រងការខូចខាត ឬបំផ្លិចបំផ្លាញផងដែរ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកឥតឈប់ឈររបស់អ៊ីស្រាអែល ទៅលើតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ខណៈអ៊ីស្រាអែលក៏បានបិទផ្លូវ ក៏ដូចជាកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ អគ្គិសនី និងទឹកមិនឲ្យចូលក្នុងតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក បៃដិន ប្រាប់ អ៊ីស្រាអែល ថា គួរតែទុកឲ្យ ប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រង តំបន់ហ្គាហ្សាវិញទៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


