Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលទៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ជប៉ុន ខណៈប្រទេស​នេះកំពុងរៀបចំកិច្ចប្រជុំជាមួយ អាស៊ាន

បានផុស

នៅ

កូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយមួយគ្រាប់ចេញពីតំបន់មួយក្បែរទីក្រុងព្យុងយ៉ាង ហោះទៅធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន ស្របពេលដែលប្រទេសនេះកំពុងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំបណ្ដាប្រទេសអាស៊ាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែទោះយ៉ាងណា ចម្ងាយពីទីតាំងធ្លាក់មីស៊ីល និងកន្លែងរៀបចំកិច្ចប្រជុំគឺមានរហូតទៅដល់ជិត ៤០០ គីឡូម៉ែត្រឯណោះ ខណៈលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បានលើកឡើងថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត ក៏ដូចជាផលប៉ះពាល់ណាមួយ បណ្ដាលមកពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងដែលហោះហើរក្នុងចម្ងាយ ២៥០ គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទឹកសមុទ្រមួយនេះនៅឡើយទេ ។

លោក Kishida បានបញ្ជាក់ទៀតថា លោកនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ផងដែរ ក្រោយទទួលបានរបាយការណ៍លម្អិត និងបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ន ហើយលោកនាយករដ្ឋមន្ត្រីក៏បានណែនាំមន្ត្រីរដ្ឋាភិបាលឲ្យធ្វើការអស់ពីសមត្ថភាពដើម្បីប្រមូល និងវិភាគទិន្នន័យ ក៏ដូចជាផ្តល់ព័ត៌មានដល់សាធារណជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

ស្របពេលជាមួយគ្នានេះ លោក Kishida ក៏បានអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពហោះហើររបស់យន្តហោះ និងកប៉ាល់តាមផ្លូវសមុទ្រ ជាពិសេសត្រូវត្រៀមលក្ខណៈឲ្យបានពេញទំហឹងសម្រាប់ស្ថានភាពដែលមិននឹកស្មានដល់ផ្សេងទៀតជាដើម ។

គួរបញ្ជាក់ថា ជប៉ុនបាននឹងកំពុងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយបណ្ដាមេដឹកនាំអាស៊ានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូក្នុងទីក្រុងតូក្យូ ខណៈក្នុងជំនួបនោះក៏ដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន-អាស៊ាន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម